ដោយៈ​គ្រញ​ង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៤​និង​ទី​៥​ខែមីនា​ឆ្នាំ​២០២០​ក្រោយពី​គ្រូ​ជនជាតិ​អាមេរិកាំង​បានធ្វើការ​បណ្តុះបណ្តាល​ផ្នែក​ទ្រឹស្តី​ចុំ​នួន​២​ថ្ងៃ​រួចមក​មន្ត្រី​ការិយាល័យ​ចរាចរណ​ជើងគោក​ខេត្ត​បាន​ចុះ​អនុវត្តន៍​ផ្ទាល់​ផ្នែក​វិធី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា​និង​បានប្រគល់​ទុក​ឧបករណ៍​មួយចំនួន​ឱ្យប្រើ​ប្រាស់​បន្តទៀត​ផងដែ​រ​។

​លោក​ផា សុជាតិ​ទីប្រឹក្សា ជំនាញ សង្គ្រោះ វេជ្ជសាស្ត្រ របស់ អង្គការ ខេ ម សេ ហ្វ បាន បញ្ជាក់ តាម ទូរស័ព្ទ ថា តាម រយៈ អង្គការ ខេ ម សេ ហ្វ (Cam safe) បាន សហការ ជាមួយ អង្គការ ក្តី ស្រឡាញ់ តាម រយៈ សកម្មភាព​(Love in Action)​បាន ទំនាក់ទំនង គ្រូ ជនជាតិ អា មេ រិ កាំ ង គឺ លោក ត្រា វី ល ស្កែ​ន​លី​ជំនាញ​ផ្នែក​ប៉ូលិស​ចរាចរណ៍​និង​លោក​ត្រេ​វើ​ស្កែ​ន​លី​ជំនាញ​ផ្នែក​មន្ទីរពេទ្យ​មកជួយ​សង្គ្រោះ​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ឱ្យបាន​ទាន់ពេលវេលា​ចៀសវាង​ការគ្រោះថ្នាក់ នោះ អាច បណ្តាលឱ្យ​បាត់បង់ ជីវិត ។​

​លោក ផា ន់ សុ ជាតិ បាន បន្ថែម ថា លោកគ្រូ ជំនាញ ជនជាតិ អា មេ រិ ក ២ នាក់ នេះ ធ្លាប់ ចូល មក ប្រទេស កម្ពុជា ជា រៀង រាល់ ឆ្នាំ ហើយ ជា ច្រើន លើក មក ហើយ ក្នុង គោលបំណង មនុស្ស​ធម៌​ដែល​ពីដំបូង​ផ្នែក​គ្រូពេទ្យ​បាន​ចុះជួយ​ផ្នែក​សុខមាលភាព​ដល់​កង​ទ័ព​នៅក្នុង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥​ជាច្រើនលើក​មកហើយ​។​ដោយបាន​នាំ​ទាំង​គ្រឿង​បរិក្ខារ​សម្ភារៈ​ពេទ្យ​មកជួយ​ផ្តល់​បន្ថែមទៀត​តាម រយៈ នៃ ការ អនុ​ញ្ញា​ត្ត ពី លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា ណែ ត អគ្គមេបញ្ជាការ រង នៃ កង យោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ។​

​លោក ត្រា វី ល ស្កែ ន លី បាន ប្រាប់ ពី គម្រោង បន្ត ទៀត ថា ក្នុង​ស ប្តា ហ៍ នេះ លោក​ត្រូវ​ជួយ​បណ្តុះ បណ្តាល ដល់ មន្ត្រី ចរាចរ​នៅ ខេត្តបាត់ដំបង​។​នៅ ថ្ងៃ សុក្រ ស្អែក នេះ ក្រុម របស់ លោក ដោយ មានការ សម្របសម្រួល ពី អង្គការ ពាក់ព័ន្ធ​នៅ កម្ពុជា ត្រូវ បាន ចេញដំណើរ​ទៅ​ខេត្តសៀមរាប ជា​បន្តទៀត​ដើម្បី​ជួបពិភាក្សា​ស្តីអំពី​ជួយសង្គ្រោះ​ដល់​មនុស្ស​រងគ្រោះ​ដោយ​គ្រោះ​គ្រោះថ្នាក់​ចរាចរ​នៅ​ទីនោះ​បន្តទៀត​៕S/

​រូប​ថ​តះ​គ្រូ​អាម​រិ​កាំ​ង​ជួយ​បណ្តុះបណ្តាល​មន្ត្រីរ​ចរាចរជើងគោក​ខេត្តបាត់ដំបង​បង្ហាញ​ពី​សកម្មភាព​ជួយសង្គ្រោះ​មនុស្ស​ប៊​កៀប​ជាប់​ក្នុងរ​ថយ​ម៊​ន្ត​បុក​គ្នា​