ដោយៈ សាវរក្ស/ភ្នំពេញ៖ កម្លាំងនគរបាលនាយដ្នានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិបានចុះបង្ក្រាបនិងឃាត់ខ្លួននារីរងគ្រោះចំនួន១២នាក់ជាជនជាតិវៀតណាម និងស្រីប្រុសមេការ៥នាក់ និងសន្តិសុខ៥នាក់ផងដែរ។ នៅហាងម៉ាស្សា King Sora MASSAGE បង្កប់បម្រើសេវាផ្លូវភេទ។
ក្នុងនោះក៏មានការសម្របសម្រួលពីលោកឆាយហុងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញមានការដឹកនាំចុះធ្វើការបង្ក្រាបជាក់ស្ដែងដោយលោកវេសេនីយឯកសំបូរម៉ាន់ណារិទ្ធប្រធាននាយកដ្នានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២០ទីតាំងផ្ទះលេខ៥១B តាមបណ្ដោយផ្លូវលេខ៣៥០នៅហាងម៉ាស្សាKingSoraMASSAGEក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងទៀតថានៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកហាងម៉ាស្សា កោសជប់មានបង្កប់បម្រើសេវាផ្លូវភេទឃាត់ខ្លួននិងមនុស្សប្រុសស្រីជាមេការ៥នាក់និងសន្តិសុខ៥នាក់ទៀតរួម។នារីរងគ្រោះចំនួន១២នាក់ជាជនជាតិវៀតណាមបម្រើសេវាផ្លូវភេទនិងដកហូតបានវត្ថុតាងស្រោមអនាម័យ ok មូយចំនួនធំ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវខ្លះចូលមកម៉ាស្សានិងភ្ញៀវខ្លះចូលមករួមភេទម្ដង។សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្នដើម្បីរង់ចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។
បច្ចុប្បន្នមនុស្សប្រុសស្រីជាមេការ៥នាក់និងសន្តិសុខ៥នាក់ទៀតរួមនិងនារីរងគ្រោះចំនួន១២នាក់ជាជនជាតិវៀតណាម ត្រូវនគរបាលនាំមក នាយដ្នានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ សាកសួនិងឃុំខ្លួនបណ្ដោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕S/