ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖សៀវភៅជាឃ្លាំងប្រាជ្ញានិងចំណេះជំនាញ។ដូច្នេះការអានសៀវភៅច្រើន អាចធ្វើឱ្យមនុស្សយើងក្នុងសង្គម មានឱកាសបានទទួល នូវចំណេះជំនាញគំនិតល្អៗជាច្រើន សម្រាប់ស្រង់យកមកគិតពិចារណាហើយប្រើប្រាស់ជាប្រយោជន៍ដល់ការរស់នៅនិងកិច្ចការការងាររបស់យើង ។
លោកស្រេងសុផសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)ខេត្តក្នុងឱកាសនាំយកសៀវភៅចំណេះដឹងផ្សេងៗទៅចែកឱ្យសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនឈ្មួរមានជ័យនាឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះនាថ្ងៃទី៤ខែមីនាឆ្នាំ ២០២០។
លោកស្រេងសុផលបានបន្តថា៖ប្អូនៗជាសិស្សានុសិស្សជាទំពាំងស្នងឬស្សីគួរគប្បីអានសៀវភៅប្រឹងព្យាយាមជ្រើសរើសសៀវភៅល្អៗយកមកអានបានច្រើនដើម្បីបណ្ដុះប្រាជ្ញាសតិស្មារតីរបស់ប្អូនម្នាក់ៗ។ចំណែកលោកលន់វាសនាសមាជិកក្រុមប្រឹក្សាខេត្តដែលជាយុវជនម្នាក់នៅឡើយក៏បានបញ្ជាក់ថា ៖គោលបំណងសម្រាប់កម្មវិធី”សប្បុធម៌គំនិត”មាន៣សំខាន់ៗ៖
១ដើម្បីប្រមូលផ្តុំយុវជនសប្បុរសជនបុគ្គលជោគជ័យដេីម្បីចូលរួមចែករំណែកនូវបទពិសោធន៍គន្លឹះល្អចែករំលែកដល់ប្អូនៗ។២ជម្រុញដល់យុវជនសិស្សានុសិស្សក្នុងការអានសៀវភៅដើម្បីបានទទួលចំណេះធ្វើនិងចំណេះដឹង។និងទី៣កៀរគរថវិកាសម្ភារៈពីសប្បុរសជនមកជួយដល់សិស្សមានជីវភាពទន់ខ្សោយ ៕S/