ដោយគូលែន/សៀមរាប៖ក្នុងទិវា«វប្បធម៌ជាតិ៣មីនា»លើកទី២២និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦កាលពីរសៀលថ្ងៃទី៣ខែមីនាឆ្នាំ២០២០ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះសប្បុរសជនដែលបានចូលរួមថែរក្សាការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច,។លោកស្រីឧកញ៉ាម៉ៅម៉ាល័យកែគឹមយ៉ានប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ។
លោកស្រីឧកញ៉ាកិត្តិបណ្ឌិតសៀងចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍និងលោកស្រីឧកញ៉ាស៊ុយស៊ីផានព្រមទាំងសប្បុរសជនផ្សេងទៀតដែលបានលះបង់ធនធានថវិកាផ្ទាល់ខ្លួនចួលរួមជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិរក្សប្រាសាទនិងវត្តអារាមមួយចំនួន។
ដោយឡែកសម្រាប់ការអភិរក្សបេតិកភណ្ឌក្នុងតំបន់រមណីយដ្ឋានអង្គរ លោកស្រីឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បាននិងកំពុងចូលរួមជួយឧបត្ថម្ភថវិកា ទៅលើការជួលជុលរហាត់ទឹកដែលមានតាំងពីសម័យទសវត្សរ៍ទី៦០បានជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដែលបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧សតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ ការដាំដើមឈើ និងកិច្ចការដទៃទៀតផងដែរ។
ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ នេះ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសាធារណជនទាំងអស់ សូមសិក្សាស្វែងយល់ ចូលរួមឧបត្ថម្ភគាំទ្រ ការការពារ ។ថែរក្សាអភិរក្សបេតិកភណ្ឌទាំងអស់គ្នាព្រោះការងារការពារបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា ស្របតាមពាក្យស្លោកថា «វប្បធម៌រលំ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»៕S/
រូបភាព:ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមថែរក្សាការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌៕គូលែន