ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២០។ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៧រូបចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ។យោងតាមអនុក្រឹត្យចុះថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០បានឱ្យដឹងថា៖នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៧រូបដែលត្រូវតែងតាំងមានដូចជា៖

១. លោកឧត្តមសេនីយ៍ឯក មួង សុធា ជាអគ្គស្នងការរងនគរបាលជាតិ។២. លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃីជាអគ្គស្នងការរងនគរបាលជាតិ។៣.លោកឧត្តមសេនីយ៍ឯកឡោសុឡេងជាអគ្គស្នងការរងនគរបាលជាតិ។៤.លោកឧត្តមសេនីយ៍ឯកជុំសាវុឌ្ឍជាប្រធាននាយកដ្ឋានអង្គរក្ស(ជំនួសលោកនាយឧត្តមសេនីយ៍ទូចណារ៉ុថដែលចូលនិវត្តន៍)។៥.លោកឧត្តមសេនីយ៍ឯកសំស៊ីយ៉ានជាប្រធាននាយកដ្ឋាននគរបាលការពារ។

៦.លោកឧត្តមសេនីយ៍ទោឈុនចាន់សុខាជាប្រធាននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ(ជំនួសលោកឧត្តមសេនីយ៍ឯក មួង សុធា ឡើងជាអគ្គស្នងការរងនគរបាលជាតិ)។៧. លោកឧត្តមសេនីយ៍ទោ ធូ សារឿន ជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន (ជំនួសលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ឡើងជាអគ្គស្នងការរងនគរបាលជាតិ)៕S/



