ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្កឡើង​ដោយ​ជិះ​ម៉ូតូឌុប​គ្នា​ដួល​ខ្លួនឯង​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​និង​២​នាក់​ទៀត​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវលំ​ក្រាល​គ្រោះ​ក្រហម​ស្ថិត​ក្នុងភូមិ​សែន​រុងរឿង​៣​ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​មរកត​បានឱ្យដឹង​ថាជ​ន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ឧ​ត្ត​មានជ័យ​1D04.56​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ឃិន​ខុង​អាយុ​២៥​ឆ្នាំ​រងរបួស​ធ្ងន់​ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​រុងរឿង​៣​។​អ្នករួមដំណើរ​ជាមួយ​មាន​យុវជន​ម្នាក់​ឈ្មោះ​ភួយ​ផាក​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្លាប់​និង​កុមារ​រា​មា្ន​ក់ទៀត​ឈ្មោះ​ធួន​ពិសាល​អាយុ​៥​ឆ្នាំ​រស់នៅ​ក្នុងបន្ទុករ​ង​របួសធ្ងន់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មរកត​បាន​ចុះ​ទៅដល់​កន្លែង​ហើយ​បានប្រគល់​សព​និង​វត្ថុតាង​ដែល​បង្កហេតុ​ឱ្យទៅ​ក្រុមគ្រួសារ​ដឹកនាំ​យកទៅរ​ក្សា​ទុក​និង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​