ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ចេញពី​កម្មវិធី​មិត្ត​ភ​ក្កិ​មួយកន្លែង​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ខ្ទេច​មួយ​កំណាត់​មុខខូច​ខាត​យ៉ាងដំណំ​តែ​ម្ចាស់​រងរបួស​ស្រាល​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០ ។​

​ម្ចាស់​រថយន្ត​បានឱ្យដឹងថា​មុនពេល​កើត​ហេ​ត​រូបគាត់​បើករថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AS5509​ទើបនឹង​ចេញពី​កម្មវិធី​មិត្តភក្តិ​មួយកន្លែង​គោលបំណង​បើករថយន្ត​ត្រឡប់ទៅផ្ទះ​វិញ​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅ​ស្ពាន​អាកាស​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ខ្ទេច​ខាងមុខ​រង​ការខូចខាត​យ៉ាងដំណំ​រូបគាត់​រងរបួស​ស្រាល​៕S/​