ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​នារី​ម្នាក់​ទំនង​ស្រវឹងស្រា​ បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​មែរសឺដេ​ស​ឆ្លងផ្លូវ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​រះ​រថយន្ត​ចំនួន​៣​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ តែ​អត់​មាន​អ្នករងរបួស​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​នឹង​ផ្លូវ​១០៦​ក្បែរ​ស្ពាន​នាគ ​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោងជាង​១០​យប់​ ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថា​​​​ មុន​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​មែរ​​សឺ​ដេ​ស​ពណ៌​​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2BD9899​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៦​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវបែក​ជា​បួន​កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម​ បាន​ជ្រុល​ទៅបុក​រថយន្ត​តូយ៉ូតា​ព្រូស​ពណ៌​ក្រហម​ពាក់​ផ្លាក​លេខ​2AV3749​។​

បណ្ដាលឱ្យ​រថយន្ត​ព្រូស​វិល​ជាច្រើន​ជុំ​។​ពេលនោះ​ក៏​ទៅ​បោក​ផ្ទប់​នឹង​រថយន្ត​តូ​យូ​តា​ព្រូស​មួយគ្រឿង​ទៀត​ពណ៌​ស​ពាក់​ផ្លាក​លេខ​2AE2749​បណ្ដាលឱ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​។


​ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​មកដល់​ផ្លូវ​១០២​បាន​បត់​ឆ្វេង​ដៃ​ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​ទៀត​ពណ៌​ស្ករ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2G2917​ចត​ស្ងៀ​ម​តាម​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ឯ​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លែងរួច​៕S/​Ha