ដោយះគ្រញូង/បាត់ដំបង៖លោកអ៊ុក អ៊ំភីនីហ្សារ៉ាប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី០៦ឆ្នាំ២០២០នៅខេត្តបាត់ដំបងដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ខាងមុខនេះ។ដើម្បីសម្រួលការស្នាក់នៅ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលនឹងមកកម្សាន្តក្នុងពិធីបុណ្យនេះ។
មន្ទីរទេសចរណ៍មានជួលតង់និងទីតាំងសម្រាប់បោះតង់ដែលស្ថិតនៅក្នុងបរិវេណមន្ទីរទេសចរណ៍ខេត្តបាត់ដំបងផ្ទាល់ដោយតង់មួយតម្លៃ៥ដុល្លារសម្រាប់១យប់។តង់នោះមានទំហំ២ម៉ែត្រគុណ២ម៉ែត្រអាចស្នាក់នៅបាន២នាក់(ដូចក្នុងរូប)។មានផ្តល់ជូនបន្ទប់ទឹកអនាម័យទឹកនឹងអគ្គិសនី។ប្រញាប់ខលមកកក់ទុកមុនចំនួនមានកំណត់៕S/