ដោយៈអង្គរតូច/សៀមរាប៖កាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២០លោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអមដំណើរដោយលោកប្រាក់សោភ័ណប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។
លោកសុខសង្វារអគ្គនាយករងអាជ្ញាធរជាតិអប្សរាតំណាងលោកអគ្គនាយកនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបេតិកភណ្ឌព្រមទាំងថ្នាក់ដឹកនាំរួមទាំងក្រុមការងារពាក់ព័ន្ធជាច្រើន បានចុះពិនិត្យទីតាំងនៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត។

ព្រឹត្តិការណ៍នេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមេសាឆ្នាំ២០២០។ចំពោះការរៀបចំអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។អាជ្ញាធរជាតិអប្សរាតែងតែមានកិច្ចសហការយ៉ាងល្អជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនិងសៀមរាបសង្ក្រាន្ត ជាច្រើនឆ្នាំកន្លងមក។
សុខសង្វារបានលើកឡើងថាសម្រាប់ឆ្នាំនេះដែរអាជ្ញាធរជាតិអប្សរាក៏នឹងបន្តសហការយ៉ាងល្អហើយត្រៀមខ្លួនជាស្រេចក្នុងការរៀបចំសៀមរាបសង្ក្រាន្តជាថ្មីម្តងទៀត។

ជាក់ស្តែងឆ្នាំនេះលោកបានឱ្យដឹងថាដើម្បីចូលរួមអបអរព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តអាជ្ញាធរជាតិអប្សរាមានគម្រោងមួយគឺអង្គរអតីតបច្ចុប្បន្ននិងអនាគត។ចំពោះគម្រោងទាំងនេះនឹងបង្ហាញអំពីវប្បធម៌ប្រពៃណីខ្មែរ បច្ចេកទេសជួសជុល អភិរក្សប្រាង្គប្រាសាទ សកម្មភាពសាងសង់ប្រាសាទ ការព្យាបាលថ្ម កំណាយបុរាណវិទ្យាសិប្បកម្ម។

ទាំងនេះគឺអាចឱ្យភ្ញៀវទេសចរចូលរួមធ្វើសកម្មភាពជាមួយអ្នកជំនាញនិងបង្ហាញអំពីសមិទ្ធផលទេសចរណ៍ជាច្រើនសម្រាប់ទស្សនាកម្សាន្តហើយបានយល់ដឹងនូវចំណេះដឹងជាប្រយោជន៍សម្រាប់អភិវឌ្ឍខ្លួននិងប្រទេសជាតិបានទៀតផង៕S/