វា​មិនដែល ! ពាក់​កាត​អាច​ការពារ​វីរុស​កូ​រ៉ូ​ណាៈ ក្រសួងសុខាភិបាល​ប្រកាស​ចាត់ការ​អ្នកលក់​

395
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ កោតតែចេះ​រក​នឹកឃើញ​បែបនេះ​ទៅ​កើត ! រឿង​ដែល​ហួសចិត្ត​បំផុត មិនដែល​ធ្លាប់មាន​ក្នុង​ប្រវត្តិ​វេជ្ជសាស្ត្រ​របស់​មនុស្សជាតិនោះ គឺ​ពេលនេះ មាន​អ្នក​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក លក់​កាត ដោយ​ឃោសនា​ថា ពាក់​កាត​ទាំងនោះ​ទៅ អាច​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កាចៗ​មួយចំនួន​ដូចជា​ជំងឺ SARS និង ជាពិសេសអាច​ការពារ​ពី​ការឆ្លង​ជំងឺ កូ​រ៉ូ​ណាវី​រុស ឬ COVID-19 ដែល​ពិភពលោក​កំពុង​ភ័យខ្លាច ។​

ផ្ទាំង​ផ្សព្វផ្សាយ​លក់​កាត​ឈ្មោះ VIRUS SHUT OUT , Clode Wash និង Anti Virus Card ដែល​ក្រសួងសុខាភិបាល​ប្រកាស​បដិសេធ និង ស្នើ​អាជ្ញាធរ​ចាត់ការ​តឹងរឹង​តាមច្បាប់ ប្រឆាំង​អ្នក​ប្រកា​សលក់ ( រូបៈ ក្រសួងសុខាភិបាល )


​ដោយហេតុនេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តី​ប្រកាសថា សូម​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ១. Yaly 18 Shop ២. JAPAN CARE ៣. iPhon CASE កំពុង​ផ្សព្វផ្សាយ​លក់​កាត​ឈ្មោះ VIRUS SHUT OUT , Clode Wash និង Anti Virus Card ដែលមាន​ខ្លឹមសារ​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ បំ​ផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ដូចជា របាំង​ការពារ មេរោគ SARS មេរោគ Corona និង ការពារ​បាក់តេរី ផ្សេងៗ​ជាដើម ។


​ក្រសួងសុខាភិបាល​បន្ថែ​ម​ថា សូម​សាធារណជន​កុំ​ជឿ​ការឃោសនា​កុហក​បោកប្រាស់​របស់​ហ្វេ​ស​ប៊ុ​ក ទាំង ៣ ខាងលើ​គឺ ១. Yaly 18 Shop ២. JAPAN CARE ៣. iPhon CASE បន្តទៀត ហើយ​ក្រសួង​សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​រាល់​ព័ត៌មាន​ទាំងឡាយណា​ដែលថា កាត​ឈ្មោះ VIRUS SHUT OUT , Clode Wash និង Anti Virus Card អាច​ការពារ​មេរោគ SARS និង មេរោគ Corona បាន ។ ក្រសួងសុខាភិបាល សូម​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ផ្លូវច្បាប់​តឹងរ៉ឹង​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង ៣ ខាងលើ​គឺ ១. Yaly 18 Shop ២. JAPAN CARE ៣. iPhon CASE ដើម្បី កុំឱ្យ​ជន​ឱកាសនិយម​ទាំងនេះ​បន្ត​បោកប្រាស់​ប្រជាជន​ទៀត ។​


​ក្រសួង​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​បានឃើញ​ជ​នណាល​ក់កាត​ឈ្មោះ VIRUS SHUT OUT , Clode Wash និង Anti Virus Card សូម​ផ្តល់ព័ត៌មាន​ទៅ​ក្រសួងសុខាភិបាល ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​អាចទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ , ០១២ ៩៨៣ ៣៣៤ និង ០១៧ ៨៦៦ ៧៦០ ៕ Kh/Ha

ផ្ទាំង​ផ្សព្វផ្សាយ​លក់​កាត​ឈ្មោះ VIRUS SHUT OUT , Clode Wash និង Anti Virus Card ដែល​ក្រសួងសុខាភិបាល​ប្រកាស​បដិសេធ និង ស្នើ​អាជ្ញាធរ​ចាត់ការ​តឹងរឹង​តាមច្បាប់ ប្រឆាំង​អ្នក​ប្រកា​សលក់ ( រូបៈ ក្រសួងសុខាភិបាល )
ផ្ទាំង​ផ្សព្វផ្សាយ​លក់​កាត​ឈ្មោះ VIRUS SHUT OUT , Clode Wash និង Anti Virus Card ដែល​ក្រសួងសុខាភិបាល​ប្រកាស​បដិសេធ និង ស្នើ​អាជ្ញាធរ​ចាត់ការ​តឹងរឹង​តាមច្បាប់ ប្រឆាំង​អ្នក​ប្រកា​សលក់ ( រូបៈ ក្រសួងសុខាភិបាល )

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ