យ៉ាងហោចណាស់មនុស្សចំនួន១១នាក់បានស្លាប់និង២២ នាក់ផ្សេងទៀតបានរងរបួស នៅពេលអគារលំនៅដ្ឋានកម្ពស់៥ ជាន់បានដួលរលំ ដោយមានជនរងគ្រោះច្រើននាក់ទៀតនៅជាប់នៅក្នុងគំនរបាក់បែកនៃអគារនោះ នៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ទី០៥ ខែមីនា។
ក្រុមមន្ត្រីបាននិយាយថា ពីដំបូងឡើយ អគារនេះត្រូវបានសាងសង់ជាអគារកម្ពស់៤ជាន់ ប៉ុន្តែត្រូវបានសង់មួយជាន់បន្ថែមទៀតប្រហែលកាលពីមួយឆ្នាំកន្លងទៅដោយរំលោភលើច្បាប់សាងសង់។
ផ្ទះចំនួន២ដែលនៅជិតអគារនោះ ក៏បានដួលរលំផងដែរ។
មន្ត្រីសុខាភិបាល បានបញ្ជាក់អំពីចំនួនអ្នកស្លាប់នេះនិងបានប្រាប់សារព័ត៌មានAFP ថាមនុស្សជាច្រើនបានជាប់នៅខាងក្នុងគំនរបាក់បែក ហើយក្រុមអ្នកជួយសង្គ្រោះបានកំពុងព្យាយាមចូលទៅដល់ពួកគេដើម្បីសង្គ្រោះពួកគេ៕ប្រែសម្រួល៖សុខា/sn/Ha
ក្រុមអ្នកសង្គ្រោះ រកជនរងគ្រោះដែលជាប់នៅក្នុងអគារដួលរលំនៅទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍