Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​ផលិ...

ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម​ទទួលរង​ប៉ះពាល់​ខ្លាំង នៅពេល​ដែល​វីរុស​COVID-19 ធ្វើឱ្យ​រាំងស្ទះ​ខ្សែសង្វាក់​ផ្គត់ផ្គង់​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន​របស់​ប្រទេស​វៀតណាម​កំពុង​ស្វែងរក​គ្រឿងផ្សំ​រថយន្ត​នៅពេល​ដែល​ការផ្ទុះ​ឡើង​នៃ​វីរុស​COVID-19 រំខាន​ដល់​សង្វាក់​ផ្គត់​​ផ្គង់​និង​កាត់បន្ថយ​ការលក់រ​បស់​ពួកគេ ។​

​លោក​ហ៊ុង អ្នក​ផលិត​រថយន្ត​នៅ​ខេត្ត​ហ៊ុង​យេន នៅ​ជិត​ទីក្រុង​ហាណូយ ជាធម្មតា​លក់​រថយន្ត​ដឹក​ទំនិញ​បាន​១.០០០ គ្រឿង​ក្នុង​មួយខែ​ ប៉ុន្តែ​តួលេខ​នេះ​បាន​​ធ្លាក់ចុះ​ពាក់កណ្តាល ចាប់តាំងពី​ការ​ផ្ទុះឡើង​នៃ​វីរុស​នេះ​។​

​លោក​បាន​និយាយថា ការធ្លាក់​ចុះ​ការលក់​នេះ​គឺ​បណ្តាលមកពី​ការលំបាក​ក្នុងការ​នាំចូល​វត្ថុធាតុដើម​និង​គ្រឿង​បង្គំ​ពី​ប្រទេស​ចិន​។​

​លោក​បាន​និយាយថា​ រោងចក្រ​របស់​លោក​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​សម្រាប់​ប្រតិបត្តិការ​រយៈពេល​មួយ​ខែ​ទៀត ខ្សែ​ផលិតកម្ម​នឹង​ត្រូវ​បិទទ្វារ​បើសិន​ស្ថាន​​ភាព​បច្ចុប្បន្ននេះ មិន​ប្រសើរ​ឡើង​វិញ​។​

​លោក​បន្ថែមថា ផែនការ​បញ្ចេញ​គំរូ​រថយ​ន្ត​ដឹកទំនិញ​ថ្មី​នៅ​ត្រីមាស​ទី​២ អាច​នឹង​ត្រូវ​ពន្យារ​ពេល ដោយ​គ្មាន​កំណត់ ប្រសិនបើ​កង្វះខាត​វត្ថុធាតុដើម​និង​​គ្រឿង​បង្គំ​បច្ចុប្បន្ន នៅតែ​បន្ត​នោះ​។​

​ប្រទេស​វៀតណាម​បាន​នាំចូល​គ្រឿងផ្សំ​រថយន្ត​ជិត ៤​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដែល​ភាគច្រើន​មកពី​ប្រទេស​កូរ៉េខាងត្បូង (២៩​ភាគរយ​) ជប៉ុន​​និង​ចិន (​ទាំង​២​ប្រទេស​នេះ​គឺ​១៨ ភាគរយ​) ៕​ប្រែ​សម្រួល​៖សុខា​/sn/Ha

តួ​រថយន្ត ត្រូវ​បាន​បាញ់ថ្នាំ​នៅ​រោងចក្រ​ផលិត​រថយន្ត​មួយ​កន្លែង​នៅ​ទីក្រុង​ហៃ ហ្វុង ប្រទេស​វៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...