Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាល​អ៊...

រដ្ឋាភិបាល​អ៊ីតាលី​បញ្ចេញ​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​តំលៃ​៨,៤​ពាន់​លាន​នៅពេល​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​១៤៨​នាក់​

​អ៊ីតាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​មីនា​បាន​រាយការណ៍​មនុស្ស​ស្លាប់​៤១​នាក់​បន្ថែម​ពី​កូរ៉ូណា​វីរុស នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជម្ងឺ​ឬ​វីរុស​COVID-19​នៅក្នុង​​ប្រទេស​នេះ​កើន​ដល់​១៤៨​នាក់​។​

​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ក៏​ហក់​ឡើង​ខ្ពស់ គឺ​៧៦៩​នាក់ នាំ​អោយ​អ្នក​ឆ្លង​វីរុស​នេះ​សរុប​ឡើងដល់​៣.៨៥៨​នាក់​តែ​ក្នុង​រយៈពេល​តែ២​សប្តាហ៍​។​

​តួលេខ​នេះ​បង្ហាញថា អ៊ីតាលី​ជា​ប្រទេស​មាន​អ្នកស្លាប់​ដោយ​កូរ៉ូណា​វីរុស​ថ្មី​ច្រើនជាងគេ​បន្ទាប់ពីចិ​ន​។​សរុប​តំបន់​ទាំង​២២​របស់​អ៊ីតាលី រង​ការវាយប្រហារ​ពី​វីរុស​COVID-19 ដោយ​វា​រាតត្បាត​ទៅដល់​តំបន់​ជ្រលង​ភ្នំ​អា​អូ​ស្តា វ៉ាល​លី នៅ​ជាប់​ព្រំដែន​បារាំង​។​

​ប្រឈម​សភាពការណ៍​ដូច្នេះ រដ្ឋាភិបាល​បាន​បញ្ចេញ​វិធានការ​មិន​ដែល​មាន​ពី​មុន​ដើម្បី​រារាំង​ការឆ្លង​រាលដាល​កាន់តែ​ធំធេង​ឡើង​និង​កំហិត​ផលប៉ះពាល់​សេដ្ឋ​​កិច្ច​។​

​សាលា​និង​សកល​វិទ្យាល័យ​ទាំងអស់​ត្រូវ​បិទទ្វារ​រហូត​ដល់​ថ្ងៃ​១៥​មីនា ដោយ​បង្ខំ​អោយ​សិស្ស​និស្សិត​ប្រមាណ​៨,៥​លាន​នាក់​នៅ​ផ្ទះ​។​ការប្រកួត​បាល់ទាត់​និង​ព្រឹត្តិ​ការ​​ណ៍​កីឡា​ដទៃ​ទៀត​នឹង​ប្រព្រឹត្តទៅ​ដោយ​មិន​អោយ​មាន​អ្នក​ចូល​ទស្សនា​រយៈពេល​១​ខែ ភូមិ​ចំនួន​១១ ដែល​មាន​មនុស្ស​ប្រមាណ​៥​ម៉ឺន​នៅតែ​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​​ដល់​សប្តាហ៍​ទី​២​។​

​រដ្ឋាភិបាល​អ៊ីតាលី​កាលពី​ថ្ងៃ​០៥​មីនា ក៏​បាន​ដា​ក់ចេញ​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​តំលៃ​៨,៤​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការផ្ទុះ​ជម្ងឺឆ្លង​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

សាលា​និង​សកល​វិទ្យាល័យ​ទាំងអស់នៅអ៊ីតាលី​ត្រូវ​បិទទ្វារ​រហូត​ដល់​ថ្ងៃ​១៥​មីនា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...