មនុស្ស៣នាក់ទៀតបានស្លាប់ដោយជម្ងឺឬកូរ៉ូណាវីរុសថ្មីCovid-19នៅបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី៥មីនា នាំអោយចំនួនមនុស្សស្លាប់ពីវីរុសនេះកើនដល់៧នាក់នៅបារាំង រីឯអ្នកឆ្លងឡើងដល់៤២៣នាក់។
នាយកទីភ្នាក់ងារសុខភាពបារាំងបានអោយដឹងថា ក្នុងចំណោមអ្នកឆ្លងជាងបួនរយនាក់ មាន២៣នាក់ស្ថិតក្នុងសភាពជម្ងឺធ្ងន់ធ្ងរ។
កាលពីថ្ងៃ០៥មីនានេះដែរ សមាជិកសភាបារាំងម្នាក់បានចូលដេកពេទ្យក្រោយឆ្លងកូរ៉ូណាវីរុស៕ប្រែសម្រួល៖វាសនា