Home ប្លែកៗ លោក ដូ​ណា​ល់ ...

លោក ដូ​ណា​ល់ ត្រាំ ត្អូញត្អែរថា ដោយសារ​កូ​រ៉ូ​ណា ធ្វើឱ្យ​លោក​លែង​ហ៊ាន​ប៉ះ​មុខ​ខ្លួនឯង​

ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ ទី​៤ ខែមីនា បាន​ត្អូញត្អែរថា ដោយសារ​ខ្លាច​ឆ្លង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ Covid-19 ធ្វើឱ្យ​លោក លែង​ហ៊ាន​ប៉ះ​មុខ​ខ្លួនឯង​ទៅហើយ​។​
​ ​
​លោក ត្រាំ បាន​ថ្លែង​បែបនេះ​ក្នុងជំនួប​មួយ​នៅ​សេត​វិមាន ជាមួយ​បណ្ដា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​អាកាសចរណ៍ និង​មន្ត្រី​រដ្ឋការ​របស់លោក​ស្ដីពី​ការ​ចាត់វិធានការ​អនាម័យ ដើម្បីបញ្ឈប់​ការឆ្លង​រាលដាល​វីរុស​នេះ​។​
​ ​
បណ្ដា​នាយក​ប្រតិបត្តិ​បាន​បកស្រាយ​ថា ជា​វិធានការ​ ពួកគេ​បាន​ពង្រឹង​ប្រតិបត្តិ​ការលាង​សម្អាតលើ​យន្តហោះ​អ្នកដំណើរ​។ បន្ទាប់មក លោកស្រី ដេ​បូរ៉ា បឺ​កស៍ (Deborah Birx) មន្ត្រី​សម្របសម្រួលការ​ឆ្លើយតប​ប​ញ្ហា​វីរុស​កូ​រ៉ូ​ណា ប្រចាំ​សេត​វិមាន បាន​ក្រើន​រំឭកថា​”​ត្រូវ​លាង​សម្អាត​ដៃ ឱ្យបាន​ញឹកញាប់ ហើយ​កុំ​ប៉ះពាល់​មុខ​”​។​
​ ​
​ភ្លាមនោះ ស្រាប់តែ​លោក ត្រាំ និយាយ​លេងសើច​ថា “​ខ្ញុំ​មិនបាន​ប៉ះ​មុខ​ខ្លួនឯង​ច្រើន​សប្ដាហ៍ហើយ​! ខ្ញុំ​នឹក​វា​ណាស់​!”៕ ប្រែ​សម្រួលៈ​ខុម​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...