ខ្សែប្រយុទ្ធ ហ៊ែរី ខេន (Harry Kane) អាចនឹងស្វះស្វែងរកច្រកចេញពីក្លិបតូតិនហេម ( Tottenham) នៅរដូវក្តៅនេះ ប្រសិនបើពួកគេខកខានមិនបានជាប់លេងនៅក្របខ័ណ្ឌ ឆេមពានលីក។
បច្ចប្បន្ន កីឡាករវ័យ២៦ឆ្នាំរូបនេះខកខានការប្រកួតដោយសារតែមានបញ្ហារបួសស្មា ហើយត្រូវបង្ខំចិត្តមើលការប្រកួតរបស់ក្រុមស្ពឺរ( Spurs) នៅពីចម្ងាយ ស្របពេលក្រុមនេះ អាចខកខានការប្រកួតនៅរដូវកាលបន្ទាប់ផងដែរ។
.
ក្រុមលោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) បានចាញ់បីប្រកួតចុងក្រោយជាប់គ្នាហើយបច្ចុប្បន្ន ឈរនៅលេខរៀងទី៧នៅលើតារាងក្របខណ្ឌព្រីមីញ៉េលីក គឺចាញ់ក្រុមឆេលស៊ី៥ពិន្ទុ ដែលឈរនៅលេខរៀងទី៤។
ខេន ពិតជាចង់ចាកចេញពីក្លិបនេះ ប្រសិនបើក្រុមនេះមិនមានការរីកចម្រើនក្នុងពេល ឆាប់ៗនេះទេ។
ច្បាស់ណាស់ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះស្រឡាញ់ក្រុម Spurs ដោយសារតែបានឆ្លងកាត់ថ្នាលរបស់ក្លឹប និងបានក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមលើពិភពលោកក្នុងតំណែងរបស់ខ្លួននៅក្លឹបនេះ។
ប៉ុន្តែកង្វះឱកាសបង្ហាញមុខនៅក្របខណ្ឌឆេមពានលីកគឺជាសម្ពាធមួយចំពោះកីឡាកររូបនេះ ហើយគេជឿថា លោក ម៉ូរីញ៉ូ និងក្លឹបមានការបារម្ភថា ប្រតិកម្មរបស់ ហ៊ែរី ខេនអាចក្លាយ ជាការពិត៕ ប្រែសម្រួល: ពិសិដ្ឋ