• ក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាល២០១៩ / ២០២០
(21:00) Genoa vs Parma
(21:00) Torino vs Udinese
(00:00) Atalanta vs Lazio
(02:45) Spal vs Cagliari
គូល្អប្រចាំសប្តាហ៍
Atalanta vs Lazio
ក្របខ័ណ្ឌ Serie A នឹងមានការប្រកួតសំខាន់មួយទៀតនៅចុងសប្តាហ៍នេះ គឺជំនួបរវាងក្រុម Atalanta ជាមួយនឹងក្រុមភ្ញៀវ Lazio ។ ការប្រកួតនេះ នឹងលេងដោយបិទទ្វារដោយសារតែ បារម្ភពីជំងឺកូរ៉ូណា។ ក្រុមទាំងពីរនេះមានប្រព័ន្ធប្រយុទ្ធល្អដូចគ្នា។
ក្រុម Atalanta និងក្រុម Lazio អាចនឹងរកបានទម្រង់លេងកម្រិតកំពូលនៅលើតារាងពិន្ទុ។ ក្រុម Lazio នឹងរក្សាតំណែងទី១នៅលើតារាង ដោយនាំមុខក្រុមជើងឯកចាស់ Juventus ២ពិន្ទុ និងសល់១ប្រកួតក្នុងដៃ។
ស្របពេលក្រុម Atalanta ហាក់ដូចជាធ្វើបានល្អនៅក្របខណ្ឌឆេមពានលីកនៅរដូវកាលនេះ និងស្ថិតក្នុងដំណើរឆ្ពោះទៅរកក្របខ័ណ្ឌនេះជាថ្មី ដោយសារតែទម្រង់លេងដ៏ល្អក្នុងលីកដែលធ្វើឲ្យពួកគេឈរនៅលេខរៀងទី៤។
ការយកឈ្នះក្រុម Bologna ២-០ បានជួយឲ្យក្រុម Lazio ឡើងមកឈរនៅលើកំពូលតារាង ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ ដោយបង្ហាញពីការងារដ៏អស្ចារ្យរបស់គ្រូបង្វឹក ស៊ីម៉ូណេ អ៊ីនហ្សាហ្គី (Simone Inzaghi) ។
ក្រុម Lazio មានកីឡាករដូចជា មីលីនកូវីច និង អាលបឺតូ ។ តួនាទីដែលពួកគេបានបំពេញ នៅក្រុម Lazio ដោយជួយក្រុមនេះរកបានជ័យជម្នះ១៦ប្រកួតក្នុងចំណោម១៨ប្រកួតចុង ក្រោយ។ វាពិតជាពិបាកនឹងប្រាប់ថា អ្វីនឹងកើតឡើងនៅពេលក្រុមទាំងប្រឈមមុខដាក់គ្នា។ ចាំមើលថា តើក្រុមណាមួយនឹងធ្វើបានល្អជាងនៅរាត្រីថ្ងៃសុក្រនេះ៕
ទស្សន: Atalanta 3-1 Lazio
• ក្របខ័ណ្ឌបារាំង Ligue 1 រដូវកាល ២០១៩/២០២០
(23:30) Strasbourg vs Paris Saint Germain
(02:00) Angers vs Nantes
(02:00) Dijon vs Toulouse
(02:00) Metz vs Nimes
(02:00) Nice vs Monaco
(02:00) Reims vs Brestois
គូល្អប្រចាំសប្តាហ៍
Strasbourg vs Paris Saint Germain
ការប្រកួតសំខាន់មួយទៀតនៅក្របខណ្ឌកំពូលរបស់បារាំង គឺជំនួបរវាងក្រុម PSG នឹងធ្វើ ដំណើរទៅទឹកដីរបស់ក្រុម Strasbourg នៅក្របខ័ណ្ឌ Ligue1 នៅចុងសប្តាហ៍នេះ។
ក្រុម PSG ឈរនៅលើកំពូលតារាង ដោយនាំមុខគូប្រជែង Marseille ដាច់១៣ពិន្ទុ។ ផ្ទុយទៅវិញ ក្រុម Strasbourg កំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសនិងអាចធ្លាក់ក្នុងតំបន់កាត់ចេញ។
ក្រុម Strasbourg ឈរនៅពាក់កណ្តាលតារាង។ ក្រុមនេះនៅក្រោមកៅអីក្របខណ្ឌ Europa League ៨ពិន្តុ និងមាន១១ពិន្ទុនៅលើតំបន់កាត់ចេញ។ ក្រុមនេះមិនទាន់ស្គាល់ជ័យជម្នះ នៅឡើយទេក្នុង៣ប្រកួតនេះ ហើយវាពិតជាពិបាកនឹងយកឈ្នះបន្តិចហើយនៅពេលជួប ក្រុមខ្លាំងដូចជា PSG ប៉ុន្តែស្ថិតិរបស់ក្រុមនេះជាមួយនឹងក្រុមជើងឯកនេះហាក់ដូចជាមិន អាក្រក់ពេកទេ។
ក្រុម Strasbourg អាចគេចផុតបរាជ័យពីរលើកក្នុងចំណោម៤ប្រកួតជាមួយក្រុម PSG ហើយមិនរបូតគ្រាប់បាល់ច្រើនជាង២គ្រាប់ទេក្នុងចំណោម៤ប្រកួតនោះ។
យើងសង្ស័យថា លោក ថូម៉ាស ទូចេល (Thomas Tuchel) នឹងមិនបង្កលក្ខណៈងាយស្រួលដល់គូប្រកួតរបស់ខ្លួន នោះទេ ហើយប្រព័ន្ធការពាររបស់ក្រុម PSG នឹងរារាំងកម្លាំងប្រយុទ្ធឆ្លើមៗរបស់ក្រុម Strasbourg ។
បន្ទាប់ពីរកបានគ្រាប់បាល់នៅក្រៅទឹកដីក្នុងក្របខណ្ឌ Ligue 1 ក្រុម PSG នឹងរកបានគ្រាប់ បាល់ជាថ្មីទៀត ប៉ុន្តែយើងមិនរឹពឹងថា រកបានគ្រាប់បាល់ច្រើននោះទេក្នុងការប្រកួតនេះ៕
ទស្សន: Strasbourg 0-3 Paris Saint Germain
• ក្របខ័ណ្ឌអេស្ប៉ាញ La Liga រដូវកាល២០១៩ / ២០២០
(03:00) Alaves vs Valencia
• ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០១៩ / ២០២០
(02:00) Paderborn 07 vs Koln