ក្របខ័ណ្ឌ Premier League នឹងលុបចោលការចាប់ដៃគ្នាមុនការប្រកួតរវាងកីឡាករនិងមន្ត្រីដើម្បីជាវិធានការបង្ការទុកជាមុនដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណា។

លីកកំពូលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៥មីនាថា ការចាប់ដៃគ្នាជាប្រពៃណីនឹងមិនកើតឡើងទេ “រហូតដល់មានការជូនដំណឹងបន្ថែមទៀត ដោយផ្អែកលើដំបូន្មានវេជ្ជសាស្រ្ត”។

លីកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វីរុសកូរ៉ូណាឆ្លងតាមរយៈដំណក់ទឹកចេញពីច្រមុះនិងមាត់ ហើយអាចឆ្លងទៅដៃនិងចម្លងតាមរយៈការចាប់ដៃគ្នា” ។

លីកបារាំងបានអនុវត្តវិធានការស្រដៀងគ្នានេះកាលពីថ្ងៃពុធ។

ក្រុមនាំមុខកំពូលតារាក្របខ័ណ្ឌ Premier League ហង្សក្រហម Liverpool ក៏និយាយផងដែរថា ខ្លួននឹងមិនប្រើក្មេងៗកាន់ដៃកីឡាករនៅថ្ងៃប្រកួតនោះឡើយ។ ជាធម្មតា ក្មេងៗដើរចេញទៅទីលានដោយកាន់ដៃគ្នាជាមួយកីឡាករមុនពេលការប្រកួត។

គិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្ស ១១៥ នាក់នៅចក្រភពអង់គ្លេសបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស

លីកកំពូលអង់គ្លេសនឹងលុបចោលការចាប់ដៃគ្នាជាប្រពៃណីមុនការប្រកួត