ពេលថ្មីៗនេះរថភ្លើងពិសេសសម្រាប់ដឹកពលករពីខេត្តយូនណានទៅខេត្តក្វាងតុងដែលរៀបចំដោយមន្ទីរធនធានមនុស្សនិងសង្គមកិច្ចខេត្តយូនណាននិងមន្ទីរធនធានមនុស្សនិងសង្គមកិច្ចខេត្តក្វាងតុងបានចេញដំណើរពីក្រុងគុនមីងដើម្បីជួយពលករជាង ៤៩០ នាក់ដែលមកពីក្រុងគុនមីង ក្រុងឈូជីងមណ្ឌលហុងហ៊ឺ និងទីក្រុងឬមណ្ឌលចំនួន៤ ទៀតនៃខេត្តយូនណានទៅធ្វើការនៅខេត្តក្វាងតុងវិញ។ គួរបញ្ជាក់ថា នេះជាខ្សែរថភ្លើងឥតគិតថ្លៃ ។ ស្ថាប័នពាក់ព័ន្ធមិនទារថ្លៃពីពលករដែលជិះរថភ្លើងនេះទេ ៕ ដោយហ៊ូ សៀវយ៉ុង