ដោយ: គ្រញូង / បាត់ដំបង: នៅពេលបុណ្យទន្លេលើកទី៦ ក្នុងខេត្តបាត់ដំបងកាន់តែខិតជិតមកដល់រដ្ឋបាលខេត្ត បានបែងចែកភារកិច្ចឱ្យមន្ទីរពាក់ព័ន្ធ ធ្វើកិច្ចការជំនាញរបស់ខ្លួនឲ្យបានសម្រេចជោគជ័យ ក្នុងការទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ឲ្យមកទស្សនានិងមកកម្សានបុណ្យទន្លេនេះ ជាង១លាននាក់ ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៥ខែមីនាខាងមុខនេះ។

លោក ងួន រតនៈ អភិបាលខេត្តបានធ្វើការបែងចែកភារកិច្ចឲ្យមន្ទីរពាក់ព័ន្ធនានា ធ្វើកិច្ចការរបស់ខ្លួនមានដូចជា៖ អង្គភាពអគ្គិសនីខេត្ត បានរៀបចំតាំងភ្លើងចម្រុះពណ៌ក្នុងក្រុងបាត់ដំបងដោយដាក់ភ្លើងចម្រុះពណ៌នៅតាមស្ពានថ្មទាំងបីកន្លែង ដាក់ភ្លើងនៅតាមបណ្តោយផ្លូវលេខ១ កាត់ទទឹងថ្នល់ហើយពេលយប់ៗ មានក្រុមយុវជនទាំងហ្វូងៗ និងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិនាំ គ្នាមកថតរូបទុកជាអនុស្សាវរីយ៍ និងថតសែលហ្វីជាដើម។ ក្រៅពីនេះ នៅតាមដើមឈើនានា តាមសួនច្បារតាមផ្លូវសាធារណៈ និងតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក៏មានដាក់ភ្លើងលម្អដែរ។ ចំណែកស្តង់ពិព័រណ៍ គីខាងនាយកដ្ឋានផ្សព្វផ្សាយក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ និងសាលាក្រុងជាអ្នករៀបចំមានចំនួនទាំងអស់ជិត៧០០ស្តង់ ក្នុងនោះ ស្តង់ចំនួន១១០ស្តង់ដាក់តាំងពីស្តុបមុខសាលាខេត្ត រហូតដល់ផ្សាររាត្រីក្រុងបាត់ដំបង។ តំបន់ B ចាប់ពីគល់ស្ពានសម្តេច ស ខេង រហូតដល់តំបន់បណ្តែតទូក។ តំបន់ A ជាស្តង់ពិសេសសម្រាប់តាំងពិព័រណ៍ផលិតផលក្នុងខេត្ត (កសិឧស្សាហកម្ម ផលិតផលរបស់សហគមន៍ល្បីឈ្មោះ សហគ្រាសធ្នតូចនិងមធ្យម។ ផលិតផលសម្រាប់នាំចេញទៅក្រៅប្រទេស ផលិតផលម្ហូបអាហារខ្មែរ នៅអមសងខាងផ្លូវភ្លោះដើមពោធិនាគបាញ់ទឹក។ ស្តង់ C មានចំនួន២០០ស្តង់ រៀបចំនៅតំបន់ទីលានបាល់ទាត់វាលបែកចាន។ ដោយឡែកវិថីម្ហូបអាហារមាន៨១ ស្តង់ចាប់ពីគល់ស្ពានសខេង ដល់ផ្សាររាត្រី។ ចំណៃកព្រឹត្តិការណ៍កីឡាមានច្រើនប្រភេទដូចជា រត់ប្រណាំងពី៣ទៅ៥គីឡូម៉េត្រ កីឡាជិះកង់១៨គីឡូម៉ែត្រពីមុខសាលាខេត្ត ទៅកាន់ប្រាសាទបាណន់ (កន្លែងឡូរីជើងភ្នំបាណន់) កីឡាបាល់ទាត់បុរស នារី កីឡាបាល់ទះបុរស នារី កីឡាប៉េតង់បុរស នារី កីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរ ថៃនិងចិនសៅលិញផងដែរ។កីឡាចំបាប់ កីឡាទាញព្រ័ត្រ កីឡាបាល់ទះបុរស នារីលើវាលខ្សាច់នៅបរិវេណវិទ្យាល័យនេតយ៉ង់។នៅវាលបែកចានសម្តេចស ខេង បានអនុញ្ញាតឲ្យក្រុមតន្ត្រីភុំ ឃុយអ្នកនៅខេត្តសុរិនប្រទេសថៃមកច្រៀងរំលរងឲ្យប្រជាពលរដ្ឋមើលកម្សាន្តរយៈពេលបីថ្ងៃ។ មានក្រុមតន្ត្រីក្នុងខេត្ត និងមានក្រុមតន្ត្រីយក្សរបស់ក្រុមហ៊ុនលីអូមកលេង និងក្រុមតន្ត្រីជនពិការសុំដាក់នៅវេទិកាបុណ្យអុំទូក សម្រាប់រកថវិកាចិញ្ចឹមក្រុមជនពិការដោយខ្លួនឯង។

ចំណែកទីតាំងដាំកូនឈើមានពីរទីតាំងះទីតាំងទី១ នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ត្រើយខាងកើតស្ទឹងសង្កែ ឈមមុខនាគបាញ់ទឹក និងទីតាំងទី២ នៅបឹងកស្សិណនៅប្រាសាទឯកភ្នំក្នុងស្រុកឯកភ្នុំ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទាំងនេះ គឺរដ្ឋបាលខេត្តបានរៀបចំ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល ដើម្បីកុំឲ្យកកស្ទះចរាចរណ៍។ ទីតាំងពិសេសជាងគេ ដែលខានមិនបាន គឺបន្ទប់អនាម័យ(កន្លែងបន្ទោរបង់តូច ធំ)នៅអតីតណ្ឌល
កីឡដ្ឋានប្រដាល់ខាងក្រោយដើមពោធិ៍ ទីតាំងវត្តដំរីស ទីតាំងភោជនីយដ្ឋានឌឹរីវឺ ទីតាំងចំណតទូក ទីតាំងផ្សាររាត្រីក្រុងបាត់ដំបង និងទីតាំងសួនច្បារសម្តេចស ខេងនិងមានទីតាំងបន្ទប់អនាម័យ VIP មានបីកន្លែងទៀត៕ ល