Home ព័ត៌មានអន្តរជាតិ បុគ្គលិក​អង្គ...

បុគ្គលិក​អង្គការសហប្រជាជាតិ​លើកដំបូង ឆ្លង​វីរុស​COVID-19

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​មីនា​ថា បុគ្គលិក​ជនជាតិ​អង់គ្លេស​ម្នាក់​របស់​អង្គការសហប្រជាជាតិ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​​មនុស្ស​៤ នាក់​ដែល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​វីរុស​COVID-19 នៅ​ប្រទេស​សេណេ​ហ្គាល់​នៃ​ទ្វីប​អាហ្វ្រិក​ខាងលិច​។​

​ប្រទេស​សេណេ​ហ្គាល់​បានប្រកា​សករណី​ឆ្លង​ថ្មី​ចំនួន​២​ករណី​កាលពី​ថ្ងៃ​ពុធ​ ដោយ​ក្នុងនោះមួយ​ករណី​គឺ​ជា​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៣៣ ឆ្នាំ ដែល​បាន​វិលត្រឡប់​ ពី​ទីក្រុង​ដា​កា ប្រទេស​សេណេ​ហ្គាល់ ទៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា ​ស្ត្រី​នេះ​គឺជា​បុគ្គលិក​ម្នាក់​ក្នុងចំណោម​បុគ្គលិក​ច្រើន​នាក់​របស់​ខ្លួន​។​

​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ” មាន​ការយកចិត្ត​ដាក់​យ៉ាងខ្លាំង​ ហើយ​អ្នកជំងឺ​នេះ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ទី​​ក្រុង​នេះ​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្តថា “​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​ពី​ក្រសួង​សុខាភិបាល​បាន​កំពុង​ធ្វើតេស្តិ៍​លើ​មនុស្ស​ដែល​បានទាក់ទ​ង​នឹង​អ្នកជំងឺ​នេះ នៅ​ពេល​ថ្មីៗ​​នេះ “​។​

​ស្ត្រី​អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ទីក្រុង​ដា​កា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន AFP ថា ស្ត្រី​នេះ​គឺជា​បុគ្គលិក​ដំបូង​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​វីរុស​នេះ ។​

​ករណី​ផ្សេង​មួយទៀត​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ គឺជា​ស្ត្រី​ជនជាតិ​បារាំង​អាយុ​៦៨​ឆ្នាំ​ដែល​ប្តី​របស់​គាត់បាន​ធ្វើតេស្តិ៍​វិជ្ជមាន កាលពី​ពេលមុន​នេះ​។​

​ប្រទេស​សេណេ​ហ្គាល់​គឺជា​ប្រទេស​អនុតំបន់​Saharan​ទី​២ ដែល​បាន​រាយការណ៍​អំពី​ការឆ្លង​វីរុស​នេះ បន្ទាប់​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ អាហ្វ្រិក​ខាងត្បូង​បានក្លាយ​​ជា ប្រទេស​ទី​៣​នៃ​ការឆ្លង​វីរុស​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្រុម​អ្នកជំនាញ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ភាព​ងាយ​រងគ្រោះ​របស់​ទ្វីប​នេះ​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​​ប្រទេស​សេណេ​ហ្គាល់​គឺជា​ប្រទេស​អនុតំបន់​Saharan​ទី​២ ដែល​បាន​រាយការណ៍​អំពី​ការឆ្លង​វីរុស​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការ​អ៊ុត​កៅស៊ូ​លើផ្លូវ​៣៤...

​ដោយៈ​ប​.​ខុន​/​ភ្នំព...

ប៉ូលិស​ហ្វីលីពីន​គំរាម​យក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ត្រួតពិនិត្យ​ក្លិប​និង​ទី...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

លី​ក​កំពូល​អឺរ៉ុប​ចុង​សប្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...