ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ព្រឹក​ថ្ងៃទី​៦ ខែមីនា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨ មីនា ខួប​លើក​ទី​១០៩ ឆ្នាំ ២០២០ នៅ​កោះ​ពេជ្រ​។​

​ក្រសួង​កិច្ចការនារី​ សហការ​ជាមួយ ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ​ អង្គការ​សង្គម​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន រួមទាំង​បណ្តាញ​ផ្ស​ព្ធ​ផ្សាយ​នឹង​រៀបចំ​ពិធីអបអរសាទរ​ទិវា​អន្តរ ជាតិ​នារី​៨ មីនា ​ខួប​លើក​ទី​១០៩ ក្រោម​ប្រធានបទ “​មាន​សន្តិភាព មានការ​លើកកម្ពស់សមភាព​យេនឌ័រ​” ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព​។ ដោយសារ​សន្តិភាព​នេះហើយ​ បានធ្វើ​ឲ្យ​សមភាព​យេនឌ័រ​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​ប្រកបដោយលទ្ធផល​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​៕ ល​/Ha