ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យគ្របក្រ់សងួ-ស្ថាបន័ពាកព់ន្ធ័ដៃគអូភិវឌ្ឍ សងម្គស៊ីវិល វិស័យឯក ជនព្រមទាំងប្រជាពលរដ្ឋគ្រប់រូបរួមគ្នាផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗចំនួន ៧ ចំណុចក្នុងការលើកម្ពស់សមភាពយេនឌ័រតាមរយៈការពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ការកំណត់វិធានការម៉ឺងម៉ាត់ និងការបង្កើតក្រុមការងារបច្ចេកទេសយេនឌ័រ ។
នៅក្នុងឱកាសចូករួមអបអរសាទរទិវានារី ៨ មីនាខួបលើកទី១០៩ទិវាអន្តរជាតិនារី៨ មីនាឆ្នាំ២០២០នៅថ្ងៃទី៦ខែមីនាឆ្នាំ២០២០សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យផ្នែកពាក់ព័ន្ធទាំងអស់រួមគ្នាផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១·ថ្នាក់ដឹកនាំក្រសងួ-ស្ថាបន័ត្រូវបន្តបង្កើនឱ្យមានចំនួនស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត។២·ត្រូវរួមគ្នាទប់ស្កាត់និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នូវគ្រប់ទិដ្ឋភាពនៃអំពើហិង្សាដែលទាក់ទងនឹងបញ្ហាយេនឌ័រជាពេសិសការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែកពាក់ព័ន្ធងឹការជួញដ្ញូរផ្លូវភេទ។ដោយត្រូវពង្រីកការបង្កើតក្រុមការងារពហុវិស័យឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យបាននៅគ្រប់រាជធានី-ខេត្តទាំងអស់ និង ត្រូវសហការគ្នាប្រើប្រាស់ទិន្នន័យរដ្ឋបាលមូលដ្ឋានលើកិច្ចអន្តរាគមន៍ជួយស្ត្រីនិងក្មេងស្រីរងគ្រោះក្នុងគោលបណំងបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍របស់ស្ថាប័ននីមួយៗ។៣·ក្រសួងអប់រំយុវជននិងកីឡា ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យពង្រឹងការអនុវត្តវិន័យនិងមានទំនាក់ទំនងជាមួយឪពុកម្តាយនិងអ្នកឤណាព្យាបាលសិស្សឱ្យបានជាប្រចាំ។ឪពុកម្តាយអ្នកឤណាព្យាបាលគ្រប់រូបគួរយកចិត្តទុកដាកអ់បរ់កំនូចៅប្រសុស្រីខិតខំរៀំនសូត្រមានសលីធ៌ម ប្រកាន់វប្បធម៌អហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ។ ៤· ត្រូវបន្តវិនិយោគលើការសិក្សារបស់ក្មេងស្រីនៅគ្រប់កម្រិតសិក្សាជាពិសេសក្នុងមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិតនិងគណិតវិទ្យា ដើម្បីដើរឱ្យទាន់ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍នេះ ។ ៥· ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាននិងបណ្តាញផ្សព្វផ្សាយទាំងអស់ទាំងរដ្ឋនិងឯក ជនត្រូវបន្តពង្រឹងឲ្យបាននិងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រីប្រពៃណីនិងវប្បធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយថែមទៀតនិងត្រូវពិចារណាអំពីផលប៉ះពាល់និងសេចក្តីថ្លៃថ្នូររបស់មនុស្សពិសេ សតម្លៃស្ត្រីនិងក្មេងស្រី ។៦·ត្រូវរួមគ្នាបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ថ្មីនិងសុំកុំឱ្យមានការរើសអើងជាពិសេសចំពោះស្ត្រីផ្សព្វផ្សាយស្រាបៀររួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា ។៧·ខ្ញុំនៅតែបន្តអំញវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសទាក់ទងនឹងបញ្ហាវីរុសកូវីដ១៩ ទោះបីប្រទេសកម្ពុជាយើងពុំទាន់កើតមានឡើងនូវបញ្ហានានាដែលទាក់ទងនឹងវីរុសនេះក៏ដោយក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួនដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច ។ ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេតែជម្រើសក្លាហានក្នុងការចេះការពារខ្លួនការធ្វើអនាមយ័ជាប្រចាំគឺជាជម្រើសដែលល្អបំផុតហើយការពារខ្លួនបានពីជំងឺ គ្រប់ប្រភេទ ៕