Home ព័ត៌មានអន្តរជាតិ ឥណ្ឌាប្រារព្ធ...

ឥណ្ឌាប្រារព្ធពិធីបុណ្យហូលីត្បិតកំពុងបារម្ភអំពីវីរុសកូរ៉ូណា

ប្រជាជនឥណ្ឌារាប់ពាន់នាក់បានស្វាគមន៍និទាឃរដូវក្រោមឥន្ធនូពណ៌ចម្រុះកាលពីថ្ងៃព្រហស្បតិ៍ទី៥មីនាដោយនាំគ្នាប្រារព្ធពិធីបុណ្យហូលីប្រចាំឆ្នាំ ទោះបីនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី និយាយថា គាត់នឹងនៅឆ្ងាយពីពិធីបុណ្យដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាក៏ដោយ។

ពិធីបុណ្យហូលីបែបសាសនាហិណ្ឌូបុរាណ ដែលបង្ហាញពីការបញ្ចប់នៃរដូវរងានិងជ័យជម្នះនៃអំពើល្អលើអំពើអាក្រក់ នឹងត្រូវកត់សម្គាល់ជាមួយថ្ងៃឈប់សម្រាកថ្នាក់ជាតិនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃអង្គារខាងមុខ នៅពេលអ្នកដើរលេងបុណ្យសម្រុកដើរតាមដងផ្លូវ។

ប៉ុន្តែការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលនាំឱ្យមានករណីវិជ្ជមានចំនួន ៣០ រហូតមកទល់ពេលនេះនៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យរដ្ឋាភិបាលចេញការព្រមានកុំឱ្យប្រមូលផ្តុំគ្នា។

ឥណ្ឌាជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ២ លើពិភពលោកបន្ទាប់ពីប្រទេសចិន កន្លែងដែលវីរុសកូរ៉ូណាបានផ្ទុះឡើងដំបូងកាលពីចុងឆ្នាំមុន។

លោកម៉ូឌីបានសរសេរលើ Twitter កាលពីថ្ងៃពុធនេះថា “អ្នកជំនាញនៅទូទាំងពិភពលោកបានណែនាំឱ្យកាត់បន្ថយការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំដើម្បីចៀសវាងការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ ហេតុដូច្នេះហើយ ឆ្នាំនេះខ្ញុំបានសម្រេចចិត្តមិនចូលរួមក្នុងពិធីបុណ្យហូលីនោះទេ”។

អ្នកដើរលេងបុណ្យនៅភូមិណានហ្គោនក្នុងរដ្ឋអ៊ូតថាប្រាដេសមិនបានបង្ហាញការភ័យខ្លាចនោះទេហើយបានចាប់ផ្តើមពិធីបុណ្យនេះរាងឆាប់ជាងមុនបន្តិចដោយប្រារព្ធពិធីកាលពីថ្ងៃព្រហស្បតិ៍ និង ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពួកគេមិនចង់ឱ្យវីរុសកូរ៉ូណារារាំងសកម្មភាពរបស់ពួកគេនោះទេ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មនុស្ស​ស្លាប់ ៨៧៤​នាក់ និ...

​​ដោយៈ មុនី​រ័ត្ន​/​ភ្នំព...

​ហោរាសាស្ត្រ​

​ ប្រចាំថ្ងៃ សៅរ៍ ទី ២៨​...

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...