ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ នេះអាចចាត់ទុកជារឿងចម្លែកមួយ នៅពេលដែលម្តាយប្រើកូនប្រុស អាយុ១៣ឆ្នាំ ឲឡើងកាប់ស្លឹកត្នោតនៅក្បែរផ្ទះ ប៉ុន្តែចៃដន្យបណ្តាលឲដាច់បង្អោងធ្លាក់មកលើម្តាយដែលអង្គុយនៅខាងក្រោម បណ្តាលឲ្យស្លាប់។ រីឯកូនប្រុសរងរបួស។ នេះបើតាមការផ្សាយនៅលើ facefook ផ្លូវការរបស់ការិយាល័យផ្សព្វផ្សាយ អប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥៥នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២
០២០ នៅក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពខាងលើបានឲដឹងទៀតថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះឈ្មោះតឹក លី
អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុបានប្រើកូនប្រុសបង្កើតមានអាយុ១៣ឆ្នាំ
ឡើងកាប់ស្លឹកត្នោត ដែលនៅក្បែរផ្ទះរបស់ខ្លួន។ ប៉ុន្តែចៃដន្យបណ្តាលឲដាច់បង្អោងធ្លាក់មកលើម្តាយ ដែលអង្គុយចាំនៅខាងក្រោម បណ្តាលឲស្លាប់ភ្លាមៗតែម្តង៕/B