ករណីជនជាតិចិន៣នាក់រស់នៅក្នុងខណ្ឌសែនសុខ គឺពុំមែនករណី Covid​-19នោះទេ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ មីនានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានជម្រាបជូនសាធារណៈជនតាមរយៈរស្មីកម្ពុជាថាៈ ចំពោះករណីមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋកាលពីថ្ងៃទី៥មីនានេះលើបុរសជនជាតិចិន៣ នាក់រស់នៅបុរីមួយកន្លែងក្នុងខណ្ឌសែនសុខគឺពុំមែនជាករណីផ្ទុកមេរោគ Covid-19 នោះទេ គឺដោយសារបុរសជនជាតិចិន៣រូបនោះ មានការភ័យខ្លាចបារម្ភដោយខ្លួន ឯងតែប៉ុណ្ណោះ ពួកគាត់ពុំមានជំងឺអ្វីនោះទេ។

អ្នកនាំពាក្យបញ្ជាក់ថា៖ក្រោយពីទទួលបានពីព័ត៌មានករណីខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្រ្តីសុខាភិបាល ព្រមទាំងអាជ្ញាធរមូល បានចុះទៅពិនិត្យមើលជាក់ស្តែងនៅក្នុងផ្ទះរបស់ជនជាតិចិន៣នាក់នោះកាលពីរាត្រីថ្ងៃទី៥មីនាកន្លងទៅនេះ។ បន្ទាប់ពីក្រុមប្រតិបត្តិការនៅធ្វើការសាកសួររួច ផ្នែកជំនាញសន្និដ្ឋានថា គឺពុំមានទាក់ទងនិងវិរុសកូវិន១ (កូរ៉ូណាទេ) និងក្រុមប្រតិបត្តិការបានផ្ដល់អនុសាសន៍ដល់ជនជាតិចិនទាំង៣នាក់ខាងលើឲ្យចេះអនាម័យពាក់ម៉ាសការពារពេលជួបមិត្តភក្តិដែលជាជនជាតិចិនដូចគ្នា ដែលមកពីប្រទេសចិន ពាក់ព័ន្ធតំបន់មានជំងឺ និងឲ្យចាប់អារម្មណ៍ពីអាការៈនៃជំងឺមានសភាពដូចជាក្អក ហៀរសំបោរ មានកំដៅក្នុងខ្លួន៣៨អង្សា ពិបាកដកដង្ហើម។ល។ជនជាតិចិនចំនួន៣នាក់ខាងលើបាននិយាយថា៖ ថៅកែពួកគេបានហៅទូរស័ព្ទហៅគ្រូពេទ្យឯកជន នៅម្ដុំរតនផ្លាហ្សា (សង្កាត់ទឹកថ្លា) មកពិនិត្យមុនចូលធ្វើការងាររត់តុនៅភោជនីយដ្ឋានតែប៉ុណ្ណោះ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងករណីខាងលើនេះខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងបន្តតាមដានលើជនជាតិចំនួន៣នាក់ខាងលើទៀត។ ជាងនោះទៅទៀតពាក់ព័ន្ធនឹងស្ថានភាពសុខភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធជំងឹ Covid-19 គឺលោកអភិបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តដាក់បំផុត និងត្រៀមចាត់វិធានការជានិច្ចលើបញ្ហានេះ។

ជាមួយគ្នានេះដែរអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តា កុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យបងប្អូនមានការយល់ច្រឡំដូចករណីខាងលើនេះ និងដូចករណីផ្សេងៗកន្លងមក និងសូមមេត្តាកុំបន្តចែកចាយនូវព័ត៌មានដែលមិនមានប្រភពប្រាកដប្រជា ដែលទង្វើនេះកាន់តែធ្វើឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពិនិត្យ​ដំណើរការ​ស្ថាបនា​...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប...

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្ន...

នាំ​អំណោយ​២​លាន​រៀល របស់​...

ដោយ​: រ៉ា​ម៉ន​/ ភ្នំពេញ​:...

សមត្ថកិច្ច​ចម្រុះ​ចុះបង្ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...