ដោយ:គ្រញូង/បាត់ដំបង ៖ សាខាកក្រកខេត្តបាត់ដំបងកាល ពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី អ៊ឹម វណ្ណវឌ្ឍ ប៉ោទ្រីឌឿន អនុប្រធានកិត្តិយសសាខា រួមដំណើដោយគណៈកម្មាធិការសាខា លោកគ្រូទីប្រឹក្សានិងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូនប្រជា ៊ពលរដ្ឋងាយរងគ្រោះបំផុត ជនចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយមានកូនច្រើនដែលមានជីវភាពក្រីក្រខ្លាំងចំនួន៥គ្រួសារ រួមមាន៖
១,លោកតា អោន ព្រំអាយុ៧៩ឆ្នាំបន្ទុកគ្រួសារ៤នាក់ ចិញ្ចឹមចៅ២នាក់ភរិយាមានជំងឺដើរមិនរួច (ចាស់ជរាក្រីក្រ) ២,លោកស្រី សន លក្ខ័ អាយុ២៥ ឆ្នាំ មុខរបដើររើសអេតចាយ ២នាក់ប្តីប្រពន្ធ រស់នៅលើដីគេ(ក្រីក្រខ្លាំង)៣, លោកយាយសែម ពៅ អាយុ៩៦ឆ្នាំបន្ទុកគ្រួសារ៥នាក់ស្រី ៤នាក់ (ចាស់ជរាក្រីក្រ )៤,លោកយាយឈិត សារឿបអាយុ៧៦ឆ្នាំ គ្មានផ្ទះសំបែងរស់នៅសំយ៉ាបផ្ទះអ្នកជិតខាងចិញ្ចឹមចៅកំព្រាម្នាក់ ចាស់ជរាក្រីក្រ) និង៥.,លោកហាក់ ប៊ុនហាប់ អាយុ៥៧ឆ្នាំមានជំងឺ មានបន្ទុកគ្រួសារ៥នាក់ស្រី៣នាក់ ភរិយាលក់លៀសហាល(ក្រីក្រ) រស់នៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
លោកស្រីអនុប្រធានកិត្តិយសសាខា មានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក
បាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍។ជា ជាពិសេសសម្តេចតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ព្រម
ទាំងបានផ្ដល់នូវសារមួយចំនួនរួមមាន៖
១-សូមយកចិត្តទុកដាក់ត្រៀមបង្ការជានិច្ចនូវគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងក្នុងសហគមន៍។ ២-សូមស្រ្តីដែលមានផ្ទៃពោះ ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។៣-សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយសម្អាតបរិស្ថានជុំវិញផ្ទះពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេងក្នុងមុងជានិច្ចបង្កាមូសខ្លាខាំ។
៤- ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នានិង
៥- សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទដែលជាមូល
ហេតុនៃអំពើហិង្សា ចោរកម្ម ។ល។
អំណោយដែលផ្តល់ជូនក្នុង១គ្រួសារក្រីក្រចំនួន៥គ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡីក្រសម មុង១ភួ យ១ សារុង១ ក្រមា១ មី២០កញ្ចប់ ត្រីខ៥កំប៉ុង អាវយឺត១ ទឹកវីឃែរ ១ធុង(២០លីត្រ)ទឹកត្រី១យួរនិងសម្ភារៈផ្ទះបាយជាច្រើនមុខនិងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។
គូរបញ្ជាក់ថា សម្ភារៈជាគ្រឿងឧបភោគបរិភោគ របស់ប្រើប្រាស់មួយចំនួនជាអំណោយ ព្រះគ្រចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្តកំប្រង់ ស្រុកកំរៀងតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ៕/B