Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ជំទាស់​ប្រឆាំង​ផែនកា​រដាក់​អ្នកដំណើរ​នៅ​ដោយឡែក​របស់​ជប៉ុន​

​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​ទី​០៦​ខែ​មីនា​បាន​តវ៉ា​ប្រឆាំង​នឹង​ការសម្រេចចិត្ត​របស់​ជ​ប៉ុន​ក្នុង​ការដាក់​ពួក​អ្នកទេសចរ​ទៅ​ពី​កូរ៉េខាងត្បូង​នៅ​ដោយឡែក​ពី​គេ​​រយៈពេល​២​សប្តាហ៍ ដោយ​ហៅ​ការ​ធ្វើ​បែប​នេះ​ថា​មិន​សម​ហេតុផល​ហួសហេតុ និង​គួរឱ្យ​សោកស្តាយ​បំផុត​។​

​រដ្ឋាភិបាល​ជប៉ុន​បាន​ថ្លែង​ការពា​រការ​រឹតបន្តឹង​ការធ្វើដំណើរ​ថ្មី​លើ​ពួក​អ្នកទេសចរ​មក​ពី​ប្រទេស​ចិន​និង​កូរ៉េខាងត្បូង ដោយ​និយាយថា​ចំណាត់កា​រទាំង​​នេះ​នឹង​ជួយ​ឱ្យ​មិន​យឺត​ពេល​ក្នុង​ការជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស​COVID-19 នេះ​។​

​លោក​យ៉ូ​ស៊ី​ហី​ដឹ ស៊ូ​ហ្កា នាយខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ថា​”​ការសម្រេចចិត្ត​នេះ​គឺជា​លទ្ធផល​​នៃ​ការ​ពិនិត្យ​ឡើងវិញ​ដ៏​ទូលំទូលាយ​អំពី​ព័ត៌មាន​ជុំវិញ​ស្ថានភាព​នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀត​និង​ការ​ពិនិត្យ​មើល​វិធានការណ៍​ប្រសិទ្ធភាព​ផ្សេងៗ ។​ខ្ញុំ​គិតថា​ ពេលវេលា​នេះ គឺ​សមរម្យ​ហើយ ” ។​

​លោក​យ៉ូ​ស៊ី​ហី​ដឹ ស៊ូ​ហ្កា បាន​និយាយថា ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ចន្ទ​ទៅនោះ អ្នក​ទាំងឡាយ​ដែល​មកពី​ប្រទេស​ចិន និង​កូរ៉េខាងត្បូង នឹង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយឡែក​នៅ​កន្លែង​ដែល​កំណត់​ទុក​រយៈពេល​២​សប្តាហ៍​។​ជនជាតិ​ជប៉ុន​ក៏​នឹង​ត្រូវ​ស្ថិត ក្រោម​វិធានការណ៍​នេះដែរ​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​នឹង​កោះហៅ​ឯកអគ្គរដ្ឋទូត​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ដាក់​ពាក្យ​បណ្តឹងតវ៉ា​បន្ទាប់ពី​បាន​ទូរស័ព្ទ​ទៅកាន់​មន្ត្រីការទូត​ជាន់​ខ្ពស់​ម្នាក់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ស្នើ​សុំ​ការពន្យល់​។​

​ចំនួន​ករណី​ឆ្លង​វីរុស​នៅ​ប្រទេស​ជប៉ុន​បាន​កើនឡើង​ដល់ ១.០៥៧ នាក់ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ គឺ​មាន​ការកើនឡើង​២១​នាក់​​កាលពី​ថ្ងៃមុន​នេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​NHK ។​

​ដោយឡែក​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​០៦​មីនា​នេះ​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​ចំនួន​១៩៦​នាក់ បន្ថែម​ធ្វើអោយ​អ្នក​ឆ្លង​សរុប​កើន​ដល់​៦.២៨៤​នាក់​។​មជ្ឈមណ្ឌល​គ្រប់​​គ្រង​និង​បង្ការ​ជម្ងឺ​កូរ៉េ ក៏​បាន​រាយការណ៍​អ្នកស្លាប់​ថ្មី​ចំនួន​៧​នាក់​ទៀត​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​COVID-19 នៅ​កូរ៉េ​ខាងត្បូង​កើន​ដល់​៤២​នាក​៕​ប្រែ​សម្រួលៈ​សុខា​/sn

ទាហាន​កូរ៉េខាងត្បូង​ពាក់​សម្លៀកបំពាក់​ការពារ​មេរោគ ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​វិថី​នៃ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​០៥​មីនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular