កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ ប្រចាំខែកុម្ភៈ និងលើកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន

ដោយ:គ្រញូង/ប៉ៃលិន ៖ នាសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ ប្រចាំខែកុម្ភៈ និងលើកទិសដៅ សម្រាប់ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយផែនការ សកម្មភាព សម្រាប់ ឆ្នាំ ២០២០ ។
ក្នុង កម្មវិធី នេះ លោក វរសេនីយ៍ទោ ឡាំ សំរឹទ្ធ នាយការិយាល័យ សរុប ផែនការ បាន អាន របាយការណ៍ ប្រចាំខែ កុម្ភៈ លើក ទិស ដៅ សម្រាប់ ខែមីនា ឆ្នាំ ២០២០ ។

បន្តមកលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបសលខេត្តប៉ៃលិនបានធ្វើការបូកសរុបសរុបបានចូលរួមប្រសាសន៍ បូកសរុប និងណែនាំគោលការណ៍មួយចំនួន ជាពិសេសដាក់ផែនការឲ្យលោក វរសេនីយ៍ឯក ស៊ុ សុផល ស្នងការរងទទួលផែនការងារ សណ្ដាប់ធ្នាប់រៀបចំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះល្បាត ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនូវតាមដងផ្លូវ និងទីប្រជុំជន។

លោកស្នងការខេត្តបានសំណូមពរអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ទាំងអស់ គ្នា ពេល បើកបរ ទោចក្រយាន (ម៉ូតូ) សូមពាក់មួកសុវត្ថិភាព និងពេលបើកបររថយន្ត ត្រូវពាក់ ខ្សែក្រវាត់សុវត្ថិភាព ចៀសវាងជសវាងជួបគ្រោះថ្នាក់ណាមួយ ដែលកើតឡើងដជាយថាហេតុ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អនុប្រធាន​ទី​២​នៃ​រដ្ឋសភា...

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស...

រដ្ឋសភា បានអនុម័ត​សេចក្តី...

ដោយៈ ញ៉ែម សុផល / ភ្នំពេញៈ...

​សម្ដេច​តេ​ជោ ហ៊ុន សែន មា...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...