ដោយ:ទេព កង្រី/កំពង់ឆ្នាំង ៖ សកម្មភាពគ្រឿងចក្រជាច្រើនគ្រឿងកំពង់ជីកកកាយដីបឹងប៉េងប៉ោះ ស្ថិតនៅចំណុចសុព៌ណ ក្នុងភូមិតាជេស ឃុំតាជេស ស្រុកកំព ង់ត្រឡាច ខេត្តកំពង់ ឆ្នាំង ត្រូវបានមហាជនលើកឡើងថាហាក់ជាសកម្មភាពមិនច្បាស់លាស់ ព្រោះមិន ឃើញ មានផ្នែកជំនាញពាក់ព័ន្ធណាម្នាក់មក ចូលរួមធ្វើការត្រួតពិនិត្យនិងវាយតម្លៃផលប៉ះពាល់នោះឡើយ ។
សេចក្តីរាយការណ៍បានលើកឡើងថា តាម ការពិតការស្តារបឹងគឺ ជារឿងមួយ ដែលពួកគាត់ចង់បានបំផុត ប៉ុន្តែគ្រាន់ តែ សកម្មភាព នេនេះពុំបានអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសនោះឡើយ ពោលគឺពេលគ្រឿងចក្រមកជីកកកាយដីតំបន់នោះគេមិនបានឃើញមានអាជ្ញាធរ ឬជំនាញណាមកវាស់វែងនិងសិក្សាស្តីពីផលប៉ះបាល់ និងកំណត់ ទីតាំងជាក់លាក់ ដើម្បីឲ្យគ្រឿងចក្រជីកនោះឡើយ ។
ចំពោះកា រយកគ្រឿងចក្រមកជីកកាយដីបឹងប៉េងប៉ោះ ដោយម្ចាស់គ្រឿងចក្រទទួលការងារនេះគ្មានច្បាប់អនុញ្ញាតក្នុងដៃ និងគ្មានជំនាញណាមួយមកធ្វើការសិក្សា ពីផលប៉ះពាល់ និងកំណត់ឲ្យ បាន ច្បាស់ លាស់បែបណានោះឡើយដែលនាំឲ្យមានការសង្ស័យថា ជាការធ្វើបន្លំភ្នែកឬអាចត្រូវរ៉ូវគ្នារវាងឈ្មួញនិងសមត្ថ កិច្ចពាក់ព័ន្ធមួយចំនួន ដើម្បីទន្ទ្រានជីកកកាយយ កអាចម៍ដី បឹងនេះលក់យកលុយចែកគ្នាដាក់ហោប៉ៅធ្វើមានធ្វើបានប៉ុណ្ណោះ។
ការយកគ្រឿងចក្រមកជីកកាយដឹកអាចម៍ដីចេញនោះត្រូវបានបុរសដែលជាម្ចាស់គ្រឿងចក្រអះអាងថាគឺជាការស្តារបាតបឹង ហើយមានច្បាប់អនុញ្ញាត តែមិនបានបង្ហាញច្បាប់អោយបានឃើញឡើយដោយអះអាងថាបើចង់មើលច្បាប់សូមទៅមើលនៅខេត្តចុះ ។
ការលើកឡើងបែបនេះត្រូវបានមហាជន ធ្វើការរិះគន់ចំៗថាគឺជាវិធីសាស្ត្រដោះសារ យករួចតែមួយពេលប៉ុណ្ណោះ។
ពាក់ព័ន្ធករណីខាងលើនេះប្រធានមន្ទីធុនធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងលោក ដោកប៊ុនថុន បានអោយដឹងនៅវេលាម៉ោង១០និង៤៧នាទីថ្ងៃទី៦មិនា២០២០នេះថា លោក មិនបានដឹងថាម្ចាស់គេបានរត់ច្បាប់មកដល់ខេត្តអស់ហើយ។
តែអ្វីដែលគេមើលឃើញនោះច្បាប់នៅតែរត់ជីកកាយនៅតែជីកកាយដដែលជាដដែលរបស់ឈ្មួញច្បាប់បានមកដល់ដៃស្របច្បាប់តែម្តង។
ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងនៅវេលាម៉ោង១០និង៥៥នាទីថ្ងៃដដែលនេះថាពាក់ពន្ធ័និងការជីកកាយដឹកដីយ្ទៅលក់អោយតាមឡឥដ្ខនោះខាងលោកបានធ្វើការបិទម្តងហើយតែឥឡូវបើនៅតែកើតមានទៀតនោះលោកនិងអោយកម្លាំងជំនាញរបស់លោកចុះទៅពិនិត្យមើលម្តងទៀតបើនៅតែមានទៀតលោកនិងចាត់វិធានការហើយ៕/B