ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនៅចំណុចភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងែទី៥ ខែមីនា ឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាផ្ទះដែលអគ្គីភ័យឆេះគ្មានសល់នេះមានម្ចាស់ឈ្មោះ ជន ជីម ភេទប្រុសអាយុ៣២ឆ្នាំនិងប្រពន្ឋឈ្មោះ វិត ចន្ធូ អាយុ២៩ឆ្នាំនិងកូនប្រុសស្រី៦នាក់រស់នៅក្នុងភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច។ ហើយផ្ទះដែលអគ្គីភ័យឆាបឆេះនោះមានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីត្រូវអគ្គីលេបត្របាក់អស់។
សម្ភារៈខូចខាត់រួមផ្ទះមួយខ្នង អង្ករចំនួន០១បាវ ស្រូវ០៤បាវ និងសម្ភារៈបើប្រាសមួយចំនួន។ប្រភពបានបន្តថាមូលហេតុដែលបង្កឲ្យមានអគ្គីភ័យដោយសារឪពុកម្តាយមិននៅផ្ទះរវល់ទៅសុីឈ្នួលបេះផ្លែស្វាយឲ្យគេបន្សល់ទុកកូនតូចៗនៅផ្ទះ០៥នាក់។
បាននាំគ្នាបង្កាត់ភ្លើងដុតគ្រាប់ស្វាយចន្ទីហូបតែអកុសល់បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះរៀលដាលរហូតឆេះដល់ផ្ទះតែម្តងទៅ។
នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ សាខាកាក់ក្របាទក្រហមស្រុកភ្នំស្រួចបាននាំយកសម្ភារៈប្រើបាសទៅជួយដល់គ្រួសាររងគ្រោះខាងលើ៕/B