ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី៦ខែមីនា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់និងវត្ថុតាងថ្នាំញៀនម៉ាទឹកកក២ថង់ទៅតុលាការពីបទជួញដូរគ្រឿងញៀន។ជនសង្ស័យរូបនេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគរបាលស្រុកមោងឬស្សីឃាត់ខ្លួនបាននៅចំណុចក្រុមទី៣ភូមិពោធិ២ជុំគារស្រុកុមោងឬស្សីកាលពីរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២០។

លោក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យមានឈ្មោះស្រេង ពេជ្រភេទប្រុសអាយុ១៧ឆ្នាំនៅភូមិចុងប្រឡាយឃុំតាលាស់ស្រុកមោងឬស្សី។ចំណែកវត្ថុតាងដែលចាប់យកបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន២ថង់ទម្ងន់០,៥៤ក្រាម ទូរស័ព្ទដៃ២គ្រឿង(ចាស់និងកញ្ចប់បុរឋិចំនួន១។

លោកនាយការិយាល័យបានបន្តថា ក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមកលោក
ស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំង វត្ថុតាង ខាងលើ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕/B