សែលកាតកាន់កាប់តំណែង «បណ្តាញទូរស័ព្ទចល័តល្បឿនលឿនជាងគេបំផុតនៅក្នុងប្រទេស កម្ពុជា»បន្តទៀត

ដោយ:ដេប៉ូ/ភ្នំពេញ ៖ បន្ទាប់ពីឈ្នះពានរង្វាន់«បណ្តាញទូរស័ព្ទចល័តល្បឿនលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា»រយៈពេល៥ឆ្នាំមកនេះក្រុមហ៊ុនសែលកាតនៅថ្ងៃទី៦ខែមីនាឆ្នាំ២០២០បានប្រកាសពីការបានទទួលពានរង្វាន់ Speedtest Award™ ជាលើកទី ៦ដែល ប្រគល់ជូនដោយ Ookla®។ នេះបើយោងតាមការឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាផ្លូវការ ដែលប្រារព្ធឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

ការឈ្នះជ័យលាភីនេះបន្ទាប់ពីបានបញ្ជាក់ពី ពានរង្វាន់ Cambodia’s Speedtest Award Winner សម្រាប់ផ្នែកល្បឿនបណ្តាញទូរស័ព្ទចល័ត ដោយយោងតាមការធ្វើតេស្ត និងតាមដានត្រួតពិនិត្យរបស់ស្ថាបន័ Ookla ដោយប្រើប្រាស់ Speedtest® នៅចន្លោះខែកក្កដា ដល់ខែធ្នូ ក្នុងឆ្នាំ ២០១៩។

បើយោងតាមរបាយការណ៍ផ្លូវការបានបង្ហាញថា ក្រុមហ៊ុនសែលកាតទទួលបានពិន្ទុល្បឿន ១៤.៩២ ជាមួយនឹងល្បឿនដោនឡូដជាមធ្យម ១៦,៣១ មេកាបៃក្នុង១វិនាទី (Mbps) និងល្បឿនផ្ទុកទិន្នន័យជាមធ្យម ១៤,៣២ មេកាបៃក្នុង១វិនាទី (Mbps)។

ជាមួយគ្នាបើតាមរបាយការណ៍ផ្តល់ជូនដោយ Ookla បានបង្ហាញថា បណ្តាញទូរស័ព្ទចល័តរបស់ក្រុមហ៊ុនសែលកាត មានល្បឿនលឿនដាច់គេនៅតាមទីក្រុងធំៗមួយចំនួន ដោយក្នុងនោះរួមមានរាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត និងក្រុងស្រីស៊ីសុផុន ជាដើម។

គួរបញ្ជាក់ដែរថាOokla គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោក ជាមួយឯកទេសនៃការធ្វើតេស្តទៅលើកម្មវិធី ទិន្នន័យ និងការវិភាគ លើបណ្តាញទូរស័ព្ទចល័ត និងបណ្តាញ អ៊ីនធើណិតថេរ។ Ookla នឹងផ្តល់ពានរង្វាន់ជូនដល់បណ្តាប្រតិបត្តិករទាំងឡាយណា ដែលបម្រើជូននូវបណ្តាញទូរស័ព្ទចល័តលឿនជាងគេបំផុតប្រចាំប្រទេសរបស់ខ្លួន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...