ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនកាលពីព្រឹកថ្ងទី៦ខែមីនាឆកនាំ២០៣០បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការតាមដីកាពីបទជួញដូរគ្រឿងញៀនក្រោយពេលេជននេះប្រព្រឹត្តការចែកចាយដោយខុសច្បាប់ នូវសារធាតុ ញៀនកាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុង បាត់ដំបង។

លោកសុខ និមលនាយការិយាល័យប្រឆាុំងគ្រឿងញៀនចេយ្តបានឲ្យដឹងថាជនសង្ស័យមាននឈ្មោះ ឃុ ឃ វណ្ណៈ ហៅ ហ៊ុយ វណ្ណៈ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ នៅភូមិរំចេក១ សង្កាត់ រតនៈ ក្រុង បាត់ដំបង ។

លោកនាយកសរិយាល័យបានបញ្ជាក់ថា ជនសង្ស័យរូបនេះត្រូវកម្លាំង ការិយាល័យ ប្រឆាំង គ្រឿងញៀន សហការ ជាមួយ កម្លាំង អន្តរាគមន៍ ប្រឆាំង បទល្មើស នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាន ចុះ អនុវត្ត ដីកា បង្គារ ប់ ឲ្យ ចាប់ខ្លួន លេខ ១៤ ត . ព្រ ចុះ ថ្ងៃ ទី ១៣ ខែមករា ឆ្នាំ ២០២០ ពី បទ ជួញដូរ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ប្រព្រឹត្តិ នៅ ចំណុច ភូមិ ដំណាក់ ហ្លួង សង្កាត់ វត្ត គរ ក្រុង បាត់ដំបង កាលពី ថ្ងៃ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ របស់លោកញូ ង ច ន្ធី ចៅក្រចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច ជំនាញ បញ្ជូន ទៅ សាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕/B