រដ្ឋបាលរាជធានីបូមភក់បាញ់លាង​អាងស្តុបទឹកក្រោមដី៥អាងនៅក្នុងសួនច្បារមាត់ន្លេសាប ដើម្បីត្រៀមរំដោះទឹកនារដូវវស្សាខាងមុខ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានកំពុងធ្វើសកម្មភាពបូមភក់ចេញពីអាងនិងបាញ់លាងអាងស្តុបទឹកក្រោមដីចំនួន៥អាងនៅក្រោមសួនច្បារតាមបណ្ដោយដងទន្លេសាបមុខផ្សាចាស់និងផ្សាកណ្ដាល ក្នុងខណ្ឌដូនពេញ ដើម្បីត្រៀមរំដោះទឹកនារដូវវស្សាខាងមុខនេះ ។

ពាក់ព័ន្ធការងារលោក ដួង ចាន់សារ៉ាត ប្រធានអង្គភាពលូទឹកនិងបូមទឹកនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីព្រឹកថ្ងៃទី៦ មិនា នេះថា ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក និង បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការបូមភក់ចេញពីក្នុងអាងស្តុកទឹកក្រោមដីចំនួន៥អាងនៅខាងក្រោមសួនច្បារតាមបណ្តោយមាត់ទន្លេ សាបដោយក្នុងនោះអាងទី១ដល់អាងទី៤ចាប់ពីមុខផ្សារចាស់រហូតដល់ចតុមុខឬមុខបរុមរាជវាំងនិងអាងទី៥នៅខាងក្រោមជាប់រោងដំរី ។

លោកប្រធានអង្គភាពលូទឹកនិងបូមទឹកបានបន្តថា៖អាងស្តុបទឹកនេះក្រុមការងារបានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី២មិនា ២០២០ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយគ្រោងបញ្ចប់នៅថ្ងៃទី២ មេសា២០២០ ហើយការងារនេះត្រូវធ្វើឡើងរាល់ឆ្នាំដើម្បីត្រៀម ក្នុងការរំដោះទឹកនៅរដូវវស្សាខាងមុខនេះ ។ អាងស្តុកទឹកទាំង៥នេះ អាចរំដោះទឹកចេញបានពីតំបន់ផ្សារចាស់ ផ្សារកណ្ដាល ផ្សារថ្មីនិងមុខបរមរាជវាំងជាដើម។

លោកដួង ចាន់សារ៉ាត បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងចំណោមអាងស្តុបទឹកទាំង៥អាងនេះ មាន៤អាងស្ថិតនៅក្នុងគម្រោងការពារទឹកជំនន់និងកែលម្អរប្រព័ន្ធប្រឡាយលូក្នុងភ្នំពេញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICAជំហានទី២ និងអាងទី៥ជារបស់រដ្ឋបាលរាជធានីភ្នំពេញ។ក្នុងនោះអាងទី១មានទំហំ២៥ម៉ែត្រគុណនឹង៣ម៉ែត្រទី២ ទំហំ៣៦ម៉ែត្រគុណនឹង១៥ម៉ែត្រអាងទី៣ទំហំ១១០ម៉ែត្រគុណនឹង២៥ ម៉ែត្រ អាងទី៤ ទំហំ១២០ម៉ែត្រគុណនឹង១០ម៉ែត្រ និងអាងទី៥ទំហំ១៨ម៉ែត្រគុណនិង៩ម៉ែត្រ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...