ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោកបានឈានដល់ខ្ទង់ ១០០.០០០ ករណី ខណៈការផ្ទុះឡើងនៃមេរោគនេះនៅសហរដ្ឋអាម៉េរិកបានកើនឡើង ហើយចិននិងកូរ៉េខាងត្បូងបានបន្តរាយការណ៍អំពីការឆ្លងថ្មីៗនិងការស្លាប់។

ចិនបានរាយការណ៍ករណីថ្មី ១៤៣ បន្ថែមទៀតសម្រាប់ថ្ងៃព្រហស្បតិ៍ និង ករណីស្លាប់បន្ថែមចំនួន ៣០ ទៀត គឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុតដែលបានរាយការណ៍ក្នុងខែកុម្ភៈ។ ចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសចិនបានកើនឡើងដល់ ៨០.៥៥២ ករណី។

កូរ៉េខាងត្បូងបានបញ្ជាក់អ្នកឆ្លងថ្មីចំនួន ៥១៨ នាក់ ដែលសរុបទៅគឺមានចំនួន ៦.២៨៤ នាក់ ហើយបាននិយាយថាចំនួនអ្នកស្លាប់បានកើនដល់ ៤២ នាក់។ ភាគច្រើននៃករណីឆ្លងគឺនៅតែកើតឡើងនៅទីក្រុងដេគូ ភាគខាងត្បូងប្រទេស។

ប្រមុខអង្គការសុខភាពពិភពលោកបានគំរាមបញ្ចេញឈ្មោះបណ្តាប្រទេសណា ដែលមិនប្រឹងប្រែងឱ្យបានគ្រប់គ្រាន់ដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស

ករណីឆ្លងវីរុសកូរ៉ូណាកើនឡើងដល់ខ្ទង់ ១០០.០០០ នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃសុក្រទី៦មីនា