ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ឃុំ​ម្លួ​រ​ព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​កម្មវិធី​អាស​ស្ប៉ា​យ​(Aspire)​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានរៀបចំ​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ស្តង់​លក់​បន្លែ​សុវត្ថិភាព​មួយកន្លែង​របស់​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​នៅ​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លួ​រ​ព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។

​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​,​លោក​ចាន់​លី​អភិបាលរង​ស្រុក​ឆែប​និង​មានការ​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី​ជាទី​ប្រឹក្សា​កម្មវិធី​មន្ត្រីរាជការ​អ្នក​មុខ​-​អ្នកការ​និង​កសិករ​ជា​សមាជិក​បណ្តុំ​អាជីវកម្ម​ប្រមាណ​ជាង​៥០​នាក់​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​ស្តង់​លក់​បន្លែ​សុវត្ថិភាព​នេះ​ជា​ស្តង់​ទី​២​នៃ​កម្មវិធី​”​អាស​ស្ប៉ា​យ​”​បន្ទាប់ពី​ស្តង់​ទី​១​ដែល​បាន​បង្កើតឡើង​នៅ​ស្រុក​ជ័យ​សែន​។​ក្នុង​ឆ្នាំ​២០២០​និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​កម្មវិធី​”​អាស​ស្ប៉ា​យ​”ASPIRE​មាន​ផែនការ​ពង្រីក​ការសាងសង់​ស្តង់​ទៅ​ស្រុក​និង​ឃុំ​ដទៃទៀត​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​៖​មាន​បណ្តុំ​អាជីវកម្ម​បន្លែ​នៅ​ទូទាំង​ខេត្ត​ដោយ​សហការ​ជាមួយ​អ្នកប្រមូល​ទិញ​ជា​ប្រធាន​បណ្តុំ​អាជីវកម្ម​បន្លែ​និង​អាជីវករ​ដទៃទៀត​ដើម្បី​ពង្រីក​ទីផ្សារ​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដុះ​ដោយ​កសិករ​ក្នុង​តំបន់​ឱ្យបាន​ទូទាំង​ខេត្តព្រះវិហារ​៕S/