ដោយៈចាន់តូ/ភ្នំពេញ៖ជនសង្ស័យម្នាក់ប្រកបមុខរបរល្មើសដោយទម្លាក់យោងចាប់មុខដដែលៗមិនដឹងថាសមត្ថកិច្ចអ្នកអនុវត្តន៍ច្បាប់យល់យ៉ាងណាទេជាប់គុកមិនដែលយូរ។នៅវេលារសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០២០ពលរដ្ឋព័ទ្ធចាប់បានបក្ខពួកក្រុមទម្លាក់យោងម្នាក់ត្រង់ចំណុចភូមិជង្រុកសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ។
ក្រោយពីក្រុមចោរទម្លាក់យោងរួមគ្នាធ្វើសកម្មភាពល្បួងនាំស្ត្រីកម្មការនីរោងចក្រម្នាក់ចេញពីមុខរោងចក្រកាត់ដេរក្នុងភូមិព្រៃព្រីងជើង១សង្កាត់ចោមៅ២ខណ្ឌពោធិសែនជ័យទៅដោះយកគ្រឿងអលង្ការត្រង់ចំណុចភូមិជង្រុកបានសម្រេចអស់សរុប១.២៧០ដុល្លារបានសម្រេចបក្ខពួកយកគេចខ្លួន សល់ម្នាក់ ពលរដ្ឋចាប់ប្រគល់ឱ្យប៉ូលិស ។
ជនសង្ស័យឈ្មោះសែមបូរ៉ាភេទប្រុសអាយុ៥០ឆ្នាំមុខរបរទម្លាក់យោងមានតួនាទីជាអ្នកឌុបដឹកជញ្ជូនក្នុងសកម្មភាពប្រព្រឹត្តល្មើសស្នាក់នៅផ្ទះជួលភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។សមត្ថកិច្ចដកហូតបានម៉ូតូស្មាស់មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BO0222ជាមធ្យោបាយរបស់ជនសង្ស័យ ។
ចំណែកជនរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ វាសនាអាយុ២៧ឆ្នាំជាជាងជួសជុលរថយន្តសង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យ។សម្ភារបាត់បង់ខ្សែកប្លាទីនទម្ងន់៣ជីតម្លៃ២១៥ដុល្លារ,កងដៃមួយឈុត២៥កងតម្លៃ៩៣៥ដុល្លារ,ចិញ្ចៀនប្លាទីនតម្លៃ១២០ដុល្លារ,សរុប១.២៧០ដុល្លារជនសង្ស័យដោះយកហើយគេចខ្លួនបាត់ ។ជនសង្ស័យដាក់កញ្ចប់ខ្សែកក្រឡៃ ទៅក្នុងកាបូបស្ពាយ របស់ជនរងគ្រោះ ។
ជនសង្ស័យត្រូវបានពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចនាំទៅប៉ុស្តិ៍ដើម្បីសាកសួរនិងកសាងសំណុំរឿងយតាមនីតិវិធី។ពលរដ្ឋសំណូមពរផងដែរដល់ស្ថាប័នសមត្ថកិច្ចតុលាការយ៉ាងណាឃុំខ្លួនឱ្យបានយូរបន្តិ ជៀសវាង មុខចោរពេលចាប់បានមុខដដែល ៕S/