ដោយៈអូរស្មាច់/ឧត្តរមានជ័យ៖អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានថ្លែងថា សង្គមកង្វល់ ធំ គឺសិស្សសាលា ជា គោលដៅ មួយ សម្រាប់ចែកចាយគ្រឿងញៀន របស់ក្រុមជួញដូរនិងគ្រឿងញៀន។មានផលប៉ះពាល់ខ្លាំងបំផ្លាញដល់សុខភាពនិងសង្គមជាតិទាំងមូល។សិស្សបោះបង់ការសិក្សា,ថវិកា,ពេលវេលា,កើតមានអំពើហឹង្សាក្នុងគ្រួសារ,និងមានអំពើចោរកម្មជាដើម។
ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនរយៈពេល២ថ្ងៃមន្ត្រីរាជការ ព្រះសង្ឃតាជីយាយ ជីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណ១,៥០០នាក់នៅមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៥.៦មីនាឆ្នា២០២០។
លោកស៊ំរុំអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា សង្គមកង្វល់ធំគឺសិស្សសាលាជាគោលដៅមួយសម្រាប់ចែកចាយគ្រឿងញៀនរបស់ក្រុមជួញដូរនិងគ្រឿងញៀនមានផលប៉ះពាល់ខ្លាំងបំផ្លាញដល់សុខភាពនិងសង្គមជាតិទាំងមូលសិស្សបោះបង់ការសិក្សាខាតពេលវេលាថវិកាកើតមានអំពើហឹង្សាក្នុងគ្រួសារនិងមានអំពើចោរកម្មជាដើម។
លោកបន្តថា ការផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននេះ ក្នុងគោលបំណង គឺ ដើម្បី ក្រើន រំលឹក និងផ្សព្វផ្សាយដល់មនុស្សជាតិទាំងអស់ នៅលើ ពិភពលោក។ ជាពិសេសយុវវ័យត្រូវយល់ ដឹង ពី គ្រោះថ្នាក់និងផលប៉ះពាល់ ដែល បង្កឡើងដោយគ្រឿងញៀន និងបំផុសនូវចលនាចូលរួម ប្រយុទ្ធ ប្រឆាំង នឹងការផលិត ការចរាចរនិង ការ ប្រើ ប្រាស់គ្រឿងញៀនខុសច្បាប់។ គ្រឿងញៀន មាន ផលប៉ះពាល់ ដូចជា បាត់បង់ ទ្រព្យសម្បត្តិ កិត្តិយស និង ពេលវេលា ហើយ អាចឈាន ទៅដល់ គ្រោះថ្នាក់ ដល់ អាយុជីវិត ទៀតផង៕S/