កម្ពុជា​គិត​ត្រឹម​ល្ងាច​នេះ​នៅតែ​មិនទាន់​រកឃើញ​ករណី​ថ្មី​ទាក់ទង​នឹង​ខូ​វីដ​១៩​ទេ​

កម្ពុជា​គិត​ត្រឹម​ល្ងាច​នេះ​នៅតែ​មិនទាន់​រកឃើញ​ករណី​ថ្មី​ទាក់ទង​នឹង​ខូ​វីដ​១៩​ទេ​(រូបថតនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បានប្រកាស​មុននេះ​បន្តិច​ថា​រហូតដល់​ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យើង​នៅ​មិនទាន់​រកឃើញ​ករណី​ថ្មី​នៅឡើយ​ទេ ។​យើង​នៅតែ​រក្សា​មួយ​ករណី ដដែល ដែល​គាត់​ជា​ជន​ជាតិចិន ហើយ​គាត់​បាន​ព្យាបាល​ជាសះស្បើយ​ដោយ​គ្រូពេទ្យ​នៅ​ក្រុងព្រះសីហនុ និង​បាន​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ នៅ​ថ្ងៃទី ១០ កុម្ភ​: ២០២០ ។


​ប្រភព​ដដែល​បានបញ្ជាក់​នៅក្នុង​ផេ​ក​ផ្លូវការ​របស់ខ្លួន​ទៀតថា​យើង​បានធ្វើ​តេស្ត​កើន​ដល់ ៤២៥ ករណី តែ​មិនបាន​រកឃើញ​វិជ្ជមាន​មេរោគ COVID-19 នោះទេ ។ ដោយឡែក​អ្នក​ប៉ះពាល់​ផ្ទាល់ ៤​នាក់ និង ៤០​នាក់​ប៉ះពាល់​ប្រយោល ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន ដែល​តម្រូវ​វ​ឱ្យ​គាត់​នៅ​ដោយឡែក​ពី​គេ​ចំនួន ១៤​ថ្ងៃ និង​តាមដាន​សុខភាព​នោះ រហូត​ពេលនេះ​ពួកគាត់​ពុំទាន់​មាន​រោគសញ្ញា​នៅឡើយ​ទេ ។ យើង​នៅតែ​បន្តធ្វើ​ការងារ​ខាងលើនេះ​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​អង្គការ​សុខភាព​ពិភពលោក WHO មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋ​អាម៉េរិក USCDC និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា IPC ។​
​ពត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕​សរន​

កម្ពុជា​គិត​ត្រឹម​ល្ងាច​នេះ​នៅតែ​មិនទាន់​រកឃើញ​ករណី​ថ្មី​ទាក់ទង​នឹង​ខូ​វីដ​១៩​ទេ​(រូបថតនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...