នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ចំនួន​ប្រាំ​រូប​ត្រូវបានតែងតាំង​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែមីនា​។​

អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ចំនួន​ប្រាំ​រូប ដែល​ត្រូវ​តែងតាំង​មានៈ ១. នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម , ២. នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ , ៣. នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី , ៤. ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី និង ៥. នាយ​ឧ​ត្ត​ម​សេនីយ៍ សម តារា​។


សូមជម្រាបថា យោងតាម​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ បាន ត្រាស់បង្គាប់​ដាក់​ឲ្យ​ចូលនិវត្តន៍​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ​ចំនួន​ប្រាំ​រូប រួមមានៈ ១. នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម , ២. នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី , ៣. នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ ,៤. ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី , ៥. ឧ​ត្ត​ម​សេនីយ៍​ទោ សម តារា​៕​សរន​/Ha

នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ
នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី
ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី
នាយ​ឧ​ត្ត​ម​សេនីយ៍ សម តារា