​មនុស្ស​៤​នាក់​នៅ​សៀមរាប​ធ្លាប់​ជួប​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-19​មាន​សុខភាព​ធម្មតា​

272
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​នៅ​ខេត្តសៀមរាប​ឯណោះ​វិញ​លោកស្រី​វេជ្ជបណ្ឌិត​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា​មនុស្ស​បួន​នាក់​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​ដែល​សង្ស័យថា​មាន​ផ្ទុកមេរោគ​ខូ​វីដ​១៩​មាន​សុខ​ភាពល្អ​ធម្មតា​ដូច​មនុស្ស​ទូទៅ​ដែរ​។​លោកស្រី​បាន​និយាយ​បែបនេះ​ក្រោយពេល​លោកស្រី​ទៅសួរសុខទុក្ខ​មនុស្ស​បួន​នាក់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមីនា​។​

​លោកស្រី​មានប្រសាសន៍ថា​មនុស្ស​បួន​នាក់​នេះ​មាន​ស្រី​ពីរ​នាក់​ប្រុស​ពីរ​នាក់​ត្រូវ​បានដាក់​នៅក្នុង​បន្ទប់​ដាក់​ដោយឡែក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​រហូតមកដល់​នេះ​អ្នក​ទាំង​បួន​នេះ​មាន​សុខ​ភាពល្អ​ធម្មតា មិនមាន​ចេញ​រោគសញ្ញា​អ្វី​គួ​ឱ្យ​កត់សម្គាល់​ទោះ​ទេ​។​

​លោកស្រី​បាន​បញ្ជាក់ថា​ក្រោយពី​ទទួលបាន​ជួប​ពួកគាត់​ទាំង​បួន​នាក់​នោះ​គឺ​ជនជាតិ​ជប៉ុន​បាន​ចាត់ចែង​នីតិវិធី​នៃ​ការការពារ​ចម្លងរោគ​នៅ​កន្លែងធ្វើការ​របស់គាត់​បាន​យ៉ាង​ល្អ​ណាស់​ដោយ​បានឱ្យ​បុគ្គលិក​គាត់​លាងដៃ​និង​អាកុល​និង​ពាក់​ម៉ាស​ផងដែរ​។​

ជាពិសេស​សម្រាប់​ជនជាតិ​ជប៉ុន​នោះ​ផ្ទាល់​គាត់​ក៏បាន​ព្យាយាម​ឱ្យ​បុគ្គលិក​គាត់​នៅ​ឱ្យ​ឆ្ងាយ​ពី​គាត់​ចម្ងាយ​មួយ​ម៉ែត្រ​ពេល​និយាយ​គ្នា​នៅពេលដែល​គាត់​ដឹងថា​គាត់​មិន​ស្រួលខ្លួន​។​បើទោះជា​យ៉ាងនេះ​ក្តី​កម្ពុជា​បាន​ចាត់ការ​វិធានការ​បង្កា​រ​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​បស់​អង្គការ​សុខភាព​ពិភពលោក​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ