ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖មន្ត្រីកាំកុងត្រូលបានណែនាំអ្នកលក់ម្ហូបអាហារថាបើលក់ចង់ចំណេញនិងបានរហូតគឺត្រូវគិតផលប៉ះពាល់មានគុណភាពកាលកំណត់ប្រើប្រាស់ការដាក់សារធាតុគីមីខុសច្បាប់ពីទំនិញខ្លួនដែលត្រូវលក់ដល់អ្នកទិញទៅប្រើប្រាស់ឬបរិភោគ ។
ក្រោយធ្វើពិសោធន៍ជំនាញរកឃើញថាផ្លែស្ត្របបឺររីនាំចូលពីប្រទេសថៃនិងក្តឹបឳឡឺកដាំក្នុងស្រុករបស់ខ្មែរមានថ្នាំគីមីពុលសម្លាប់សត្វល្អិត។លោកសានវិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិយាយដូច្នេះកាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០២០។ ខណៈដឹកនាំមន្ត្រីជំនាញខ្លួនសហការជាមួយលោកប៊ុក ឡាយជាប្រធាន,លោកដុំវណ្ណឌីអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត។
ក្រុមការងារចុះអង្កេតទីផ្សារគឺត្រួតពិនិត្យលើតូបលក់គ្រឿងឧបភោគបរិភោគចំនួន១៥តូបមានតូបលក់បង្អែម,តូបលក់ចាប់ហួយ,ឬគ្រឿងទេស,បន្លែត្រីសាច់នៅផ្សារហ៊ុយឡេងនាភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។សកម្មភាពនេះជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងត្រង់មាត្រា៣៣ជំពូកទី៦។
លោកនិងមន្ត្រីបានបន្តថាក្នុងនោះមន្ត្រីកាំកុងត្រូលបានធ្វើតេស្តលើសសៃបាញ់កាញ់ គុយទាវ បង្អែមលត លតល្វិតនិងគ្រឿងសមុទ្រស្រស់(មឹគបង្គារ)ជាដើម។ក្រុមការងារបច្ចេកទេសបានពន្យល់ណែនាំនិងដកហូតយកនូវទំនិញម្ហូបអាហារខូចគុណភាពហួសកាលកំណត់ប្រើប្រាសមានស្ករគ្រាប់ទឹកក្រូច៕S/
រូបថត៖លោកប៊ុកឡាយជីលោកដុំវណ្ណឌីលោកសានវិជ្ជាសារ៉ាវុធនិងមន្ត្រីណែនាំអ្នកលក់ម្ហូបអាហារនៅផ្សារហ៊ុយឡេងនាក្រុងសិរីសោភ័ណថាបើលក់ចង់ចំណេញនិងបានរហូតគឺត្រូវគិតផលប៉ះពាល់ដល់អ្នកទិញ(រូប៖ ភ្នំស្វាយ)