ដោយបាយ័ន/ឧត្តរមានជ័យ:សម្តេចពិជ័យសេនាដឹកនាំកម្លាំងចម្រុះចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-ថៃ និងចុះសួរសុខទុក្ខកម្លាំងដែលឈរជើងនៅវរការពារព្រំដែនលេខ៤០២ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ការចុះសាកសួរសុខទុក្ខ កម្លាំងដែលឈរជើងនៅវរការពារព្រំដែនលេខ៤០២ បានធ្វើឡើងនៅថ្ងៃទី៦ ខែមីនាឆ្នាំ២០២០ដោយមានការចូលរួមពីសម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបនិងលោកនាក់ណេរ៉ុនអភិបាលរងតំណាងលោក ទៀ សីហា អភិបាលខេត្ត ។

សម្តេចពិជ័យសេនាទៀបាញ់បានធ្វើការផ្តាំផ្ញើដល់កម្លាំងយើងទាំងអស់ដែលប្រចាំការនៅតាមបន្ទាត់ព្រំដែន ត្រូវបង្កើតនូវកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ធ្វើយ៉ាងណាឱ្យព្រំដែនយើងមានសន្តិសុខ ជៀសវាងការប្រើប្រាស់អាវុធក្នុងការដោះស្រាយបញ្ហា។ម្យ៉ាងទៀតបើសិនជាមានជំលោះដោយប្រការណាមួយត្រូវព្យាយាមដោះស្រាយតាមសន្តិវិធីដោយទុក្ខលទ្ធភាពឱ្យគណៈកម្មការព្រំដែនប្រទេសទាំងពីរកំណត់ជាមួយគ្នា។

ក្រោយពីបញ្ចប់ពីសំណេះសំណាល ជាមួយកម្លាំងដែលប្រចាំការនៅវរការពារព្រំដែនលេខ៤០២ សម្តេចពិជ័យសេនានិងប្រតិភូអមដំណើរបានបន្តដំណើរទៅពិនិត្យទីតាំងគម្រោងសាងសង់ស្តូបឈ្នះនៅពយតាម៉ុកនាស្រុកអន្លង់វែង។ក្រោយពីពិនិត្យទីតាំងរួចសម្តេចបញ្ជាក់ស្តូបឈ្នះនេះហ្នឹងលេចរូបរាងឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ នៅលើទីតាំងប្រវត្តិសាស្ត្រនេះ៕S/
