ដោយៈប.ខុន/ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០២០បានសម្រេចអនុញ្ញាតឱ្យបូមស្តារខ្សាច់ល្បាប់ខ្សាច់នៅក្នុងដងទន្លេបាសាក់ទន្លេមេគង្គក្រោមនិងទន្លេមេគង្គលើ ខ្សាច់ដែលបូមបានត្រូវប្រើប្រាស់ក្នុងស្រុក និងអនុញ្ញាតឱ្យនាំចេញប្រសិនបើនៅសល់។
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៥ខែមីនា បានជម្រាបដល់រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល អំពីករណីសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ចុះធ្វើការបូមស្តារខ្សាច់ ល្បាប់ភក់ តាមដងទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ របស់ក្រុមហ៊ុនចតុមុខរីសសស៍សឺបផ្លាយ អ៊ីមផត អិចផតឯ.ក។
នៅក្នុងលិខិតលេខ៣៣៤សជណ.កធ បានសរសេរយោងលិខិតលេខ២៧៧ធទឧចុះថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០ របស់ក្រសួងធនធានទឹកនិងឧតុនិយម លិខិតលេខ១២៣ខន០២០សជណ ចុះថ្ងៃទី២ខែមីនាឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងយោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ចុះថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងលិខិតដែលចុះហត្ថលេខាដោយលោកជ្រា សុចិន្តា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរទៀតថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូ មជម្រាបជូន លោកជ្រាបថា ករណីសំ ណើសុំគោលការណ៍ធ្វើការបូមស្តារខ្សាច់ ល្បាប់ភក់ តាមដងទន្លេបាសាក់ ទន្លេមេគង្គក្រោមនិងទន្លេមេគង្គលើរបស់ក្រុមហ៊ុនចតុមុខរីសសស៍សឺបផ្លាយអ៊ីមផតអិច ផត ឯ.ក រាជរដ្ឋាភិបាលសម្រេច អនុញ្ញាតឱ្យបូម ដោយមានអាជ្ញាប័ណ្ណបូមពីក្រសួង រ៉ែនិងថាមពល ។
ក្រោមការត្រួតពិនិត្យបច្ចេកទេសពីក្រសួងធនធានទឹកនិងឧតុនិយម។ខ្សាច់ដែលបូមបានត្រូវប្រើប្រាស់ក្នុងស្រុកនិងអនុញ្ញាតឱ្យនាំចេញប្រសិនបើនៅសល់។មិនអនុញ្ញាតឱ្យផ្តាច់មុខ។ក្រុមបូមខ្សាច់ផ្សេងៗទៀតត្រូវទុកឱ្យដំណើរការធម្មតា៕S/Ha