អភិបាលខេត្ត​សៀមរាប​ជំរាបជូន​ដល់​សាធារណជន​ពាក់ព័ន្ធ​នឹង​ករណី​ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ Covid-19

200
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​នេះ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ” ហ្វេ​ស​ប៊ុ​ក ” ផ្លូវការ​របស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប លោក​បាន​សរសេរ​ដោយមាន​ខ្លឹមសារ​ថា : សូម​គោរព​ជូន​សាធារណជន​សូម​ពិនិត្យ​ទៅលើ​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ល្អិតល្អន់​លើ​រូបភាព​ខាងក្រោម ជា​ថៅកែ និង​បុគ្គលិក ៣​នាក់ មិនមែនជា​អ្នកចម្លង ឬ​ទាក់ទង​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន និង​ជាប់​ពាក់ព័ន្ធ​នឹង COVID-19​នោះទេ​។

​បើតាម​ការ​ឱ្យដឹងពី​បណ្ដាញ​ទំនាក់ទំនង​សង្គម​”​ហ្វេ​ស​ប៊ុ​ក​”​ផ្លូវការ​របស់លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​បញ្ជាក់ថា​អ្នក​ទាំង​៤​នាក់​នេះ​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ក្នុងការ​ផ្តល់​ចម្លើយ​ស្របតាម​យន្តការ​របស់​ក្រសួងសុខាភិបាល​។​ក្នុង​ការចុះ​ស៊ើបសួរ​ទៅតាម​ទីកន្លែង​មួយចំនួន​ដែល​សន្និដ្ឋាន​និង​ត្រូវ​ត្រួតពិនិត្យ​។​ការតាមដាន​ឬ​ពិនិត្យ​ទៅលើ​ព័ត៌មាន​មិន​ពិត​មិន​ច្បាស់លាស់​ឬ​មាន​និន្នាការ​នយោបាយ នឹងធ្វើ​ឱ្យុ​មាន​ភាពចលាចល នាំមក​នូវ​មហន្តរាយ វិបត្តិ​សតិអារម្មណ៍ រើសអើង ប៉ះពាល់​ដល់​ជីវភាព កិត្តិយស​បុគ្គល និង​ខេត្តសៀមរាប​ទាំងមូល​។​

​ដោយឡែក​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​”​ហ្វេ​ស​ប៊ុ​ក​”​ផ្លូវការ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​មាន​ខ្លឹមសារ​ថា​:​សូម​ជំរាបជូន​សាធារណ​:​ជន​ឱ្យបាន​ជ្រាបថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា​ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ​Covid19,​ក្រុមមន្ត្រី​សុខាភិបាល​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​និង​អាជ្ញាធរ​ខេត្តសៀមរាប​កំពុង​លើ​ករណីនេះ​ដោយ​តម្លាភាព​បំផុត​ប្រកបដោយ​ភាពត្រឹមត្រូវ​បំផុត​ទៅតាម​នីតិវិធីរ​បស់​អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ណ្ឌ​ល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ ។

​យើង​បាន​រកឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​៤​នាក់​និង​ប្រមាណ​៤០​នាក់​ប៉ះពាល់​ប្រយោល​ដែល​តំរូវឱ្យ​គាត់​នៅ​ដោយឡែក​ពី​គេ​ចំនួន​១៤​ថ្ងៃ​និង​តាមដាន​សុខភាព​បេ​ី​មាន​ចេញ​រោគសញ្ញា​ត្រូវយក​វត្ថុ​វិភាគ​ជាបន្ទាន់​រហូត​ពេលនេះ​ពួកគាត់​ពុំទាន់​មាន​រោគសញ្ញា​នៅឡើយ​ទេ ។
​សូមបញ្ជាក់ថា​ជនជាតិ​ជប៉ុន​នេះ​គាត់​ជា​អ្នក​ធុរកិច្ច​គាត់​បានធ្វើ​ដំណើរ​ជា​បន្តបន្ទាប់​ក្នុង​រយ​:​ពេល​ខ្លី​ពី ប្រទេស​វៀតណាម ប្រទេស​ថៃ ប្រទេស​ហ្វ៊ី​លី​ពី​ន ប្រទេស​កម្ពុជា បន្ទាប់មក​ទៅ​វៀតណាម និង​ត្រឡប់​ចូ​ល្រ​ទេស​ជប៉ុន​វិញ​ហើយ​រកឃើញ​វិជ្ជមាន​COVID-19 នៅ​ទីនោះ ។ រហូតដល់​ម៉ោង ៤ ល្ងាច ថ្ងៃទី​៥​មីនា ២០២០ មិនទាន់​ក​ឃើញ​ករណី​ថ្មី​នៅឡើយ​ទេ​។​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕S/

​រូបភាព​:​អភិបាលខេត្ត​សៀមរាប​ជំរាបជូន​ដល់​សាធារណជន​ពាក់ព័ន្ធ​នឹង​ករណី​ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ Covid-19៕​គូលែន​