ដោយៈភ្នំស្វាយ/បន្ទាយមានជ័យ៖មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យគណៈគ្រប់គ្រងសាលារៀនក៏ដូចជាសាម៉ីខ្លួនកីឡាករកីឡាការិនីសិស្សថាកីឡាសិស្សមធ្យមសិក្សាខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០១៩និង២០២០មានបរិមាណកីឡាករកីឡាការិនីច្រើននិងផុលផុសជាងឆ្នាំមុនៗដូចកាលពីកីឡាសិស្សមឋមសិក្សាដែរ ។
ហេតុនេះហើយបានជាការិយាល័យអប់រំកាយនិងកីឡានៃមន្ទិរនិងគណៈកម្មការរៀបចំការប្រកួតបានសម្រេចរៀបចំការប្រកួតដាច់ដោយឡែក ។គឺប្រកួតកីឡាសិស្សបឋមសិក្សារយៈពេល៣ថ្ងៃពីថ្ងៃទី២៥-២៧កុម្ភៈ២០២០ នៅទិលាន៣កន្លែង មាននៅ ៖ទី១-បរិវេណវិទ្យាល័យហ៊ុនសែនខ្លាកូន ទី២ នៅមន្ទិរអប់រំខេត្តនិង៣នៅសាលាបឋមសិក្សាសម្រស់កុមារនាភូមខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។និងកីឡាសិស្សមធ្យមសិក្សាធ្វើទីលានដដែល ដែលធ្វើថ្ងៃទី៥ -៧ខឬមីនាឆ្នាំ២០២០ ។
លោកតាន់ក្រួចប្រធានការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំយុវជនយុវជននិងកីឡាខេត្តបន្ទាយមានជ័យក្នុងពេលការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី៦ខែមីនាថា៖ដំណើរការបច្ចេកទេសរលូនពីដើមដល់ថ្ងៃទី៣កន្លងមក។ការហូបចុក ស្នាក់នៅ សុវត្ថិភាព សុខភាព មានលក្ខណៈសមរម្យ ល្អប្រសើរទោះជាក្តៅបន្តិច ។ឯមហាជន ក៏ចូលរួមច្រើនដែរ ។
លោកបន្តថា៖ចំពោះលទ្ធផលកីឡាសិស្សមធ្យមសិក្សាខេត្តបន្ទាយមានជ័យឆ្នាំនេះនឹងបញ្ចប់ហើយប្រកាសលទធផលនៅល្ងាចថ្ងៃទី៧ខែមីនាឆ្នាំ២០២០។ចំពោះប្រភេទកីឡារួមមាន១ប្រភេទកីឡាអត្តពលកម្ម មាន១-រត់ល្បឿន៦០ម៉ែត្រ ឡើងទៅ(កុមារី) នារី ។រត់ល្បឿន៦០ម៉ែត្រឡើងទៅ (កុមារា) បុរស ។៣- លោតកម្ពស់(កុមារី) នារី ។៤-លោតកម្ពស់(កុមារា) បុរស ។៥-លោតចម្ងាយ (កុមារី) ៦ – លោតចម្ងាយ(កុមារា) ។បុរស៧- រត់បណ្តាក់ (កុមារី) នារី ។ ៨-រត់បណ្តាក់(កុមារា) ២-ប្រភេទកីឡាបាល់ទះ ក-ផ្នែកកុមារី នារី ខ-ផ្នែកកុមារា បុរស ។3-ប្រភេទកីឡាបាល់ទាត់ ក-ផ្នែកកុមារី នារី ។ខ-ប្រភេទកីឡាបាល់ទាត់ ផ្នែកកុមារា បុរស
លោកឈួប៊ុនរឿងប្រធានមន្ទិរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនិយាយថា៖ដូចអស់លោកលោកស្រីជាប្រធានការិយាល័យអប់រំកាយការិយាល័យអប់រំយុវជននិងកីឡាស្រុកនាយកសាលាគ្រូកីឡានិងសិស្សកីឡាបានឃើញនិងវាយតម្លៃឬកត់សម្គាល់ដែរថានៅឆ្នាំសិក្សា២០១៩និង២០នេះកុមារសិស្សមានការផុលផុសស្រឡាញ់ចូលចិត្ត ហើយលេងកីឡា ។
លោកបានបន្ថែមថា៖បើប្អូនៗកីឡានិងអ្នកគាំទ្របានឈ្នះពួកគេត្រេកអរយ៉ាងខ្លាំងហើយស្រែកហ៊ោរកញ្ជ្រៀវកងរំពងហើយលោតបះដៃបះជើង។តែបើចាញ់វិញក៏អន់ចិត្តហើយខ្លះយំគឃៀរ។នេះសបញ្ជាក់អោយឃើញថាប្អូនៗក្មួយៗស្លុងអារម្មណ៍ជាមួយកីឡា៕S/
រូបថត ៖ កីឡាសិស្សមធ្យមសិក្សាខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០១៩-២០ ក៏ផុលផុសជាងឆ្នាំមុនៗដែរ (រូប៖ ភ្នំស្វាយ)