ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានស.អ.កខេត្តអមដំណើរដោយថ្នាក់ដឹកនាំតំបន់សឹករង។រួមមានក្រុមការងារស.អ.កខេត្ត,អនុប្រធានស.អ.កស្រុក,អាជ្ញាធរមូលដ្ឋានកាលពីព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០២០បានចុះលើកផ្ទះជូនអតីតយុទ្ធជនចំនួន១ខ្នងផ្ទះជូនឈ្មោះឯកសំអាតអាយុ៦៤ឆ្នាំជានិវត្តន៍ជនរស់នៅភូមិព្រៃគោលឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ។
ផ្ទះនោះមានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីចំណាយថវិកាអស់ចំនួន១០.៥០០.០០០រៀលដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕S/