​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​ដែល​បាន​ស៊ើបអង្កេត​ការ​កិបកេង​លួច​បន្លំ​លុយ​ពី​មូលនិធិ​រដ្ឋ​1MDB បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​៦​ខែ​មីនា​នេះ​​ថា​លោកស្រី​បាន​លាឈប់​ពី​តំណែង ដែល​ជា​ការលាឈប់​បែប​នេះ​ជា​លើក​ទី​២ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បន្ទាប់​ពី​គណបក្ស​មួយ​ដែល​បាន​ចាញ់​ការ​​ការបោះឆ្នោត​ឆ្នាំ​២០១៨ បាន​ឡើង​កាន់​អំណាច​វិញ​។

​អតីត​នាយករដ្ឋមន្ត្រី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ខែ​មុន​បន្ទាប់ពី​សម្ពន្ធភាពរ​បស់​លោក​បាន​ដួលរលំ​នោះ​បាន​ចោទប្រកាន់​​គណបក្ស​រួបរួម​ជាតិ​ជាតិ​ម៉ាឡេស៊ី (UMNO)​ថា​បាន​រៀបចំ​ការវិលត្រឡប់​មក​កាន់​អំណាច​ឡើង​វិញ​ដើម្បី​ឱ្យ​ពួក​មន្ត្រី​របស់​ខ្លួន​គេច​ផុត​ពី​ការផ្តន្ទាទោស​ចំពោះ​​ការ​កិបកេង​យក​លុយ​រាប់​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​រដ្ឋ​1MDB នេះ​។

​ទោះជា​យ៉ាងណា គណបក្ស​នេះ​បដិសេធ​ការចោទប្រកាន់​នេះ​។​

​លោកស្រី​ឡា​ធី​ហ្វា កូ​យ៉ា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មកពី​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​នេះ បាន​និយាយថា មិន​មាន​សម្ពាធ​ណាមួយ​​ឱ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​នោះទេ​ហើយ​ថា​លោកមូ​យីត​ឌីន យ៉ាស​ស៊ីន នាយក​រដ្ឋមន្ត្រី​ថ្មី ដែល​ត្រូវបាន​គាំទ្រ​ដោយ គណបក្ស​UMNO បាន​យល់​ការសម្រេច​​ចិត្ត​របស់​លោកស្រី​ចំពោះ​អ្វី ដែល​លោកស្រី​បាន​សរសេរ​នៅក្នុង​សំណើ​លាលែង​នេះ​។​

​លោកស្រី​បាន​និយាយថា​លោកស្រី​ចង់​ត្រឡប់​ទៅរក​ការអនុវត្ត​ការងារ​របស់​លោកស្រី​វិញ​ក្នុងនាម​ជា​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោកស្រី​ឡា​ធី​ហ្វា កូ​យ៉ា អតីត​ប្រធាន​អង្គា​ភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី